Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំ​នួន២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្រ្តីក្រសួងអធិការកិច្ចមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯឯកឧត្តម សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។

ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×