Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនជាង៦០០គ្រាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៊ិន វីរះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណីគ្រឿងញៀននៅវេលាម៉ោង ១០:១០នាទី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អែល ឡយ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន: ម៉ូតូចំនួន១គ្រឿង, ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, ខ្សែដៃលោហ:ធាតុពណ៌លឿងចំនួន១ខ្សែ, ខ្សែកលោហ:ធាតុពណ៌លឿងចំនួន១ខ្សែ, ជញ្ជៀនលោកហ:ធាតុពណ៌លឿងចំនួន១ខ្សែ ,ថ្នាំគ្រាប់ក្រវីពណ៌ក្រហមចំនួន ៤ កញ្ចប់ស្មើ ៦០៦ គ្រាប់. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង និង ឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×