Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយគំនុំចាស់ជាង០៣ឆ្នាំមុន ដោយប្រើកាំបិត ករណីប៉ុនប៉ងឃាតកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

ស្រុករតនមណ្ឌល៖ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៤ និង​២០នាទីមានករណី ប៉ុនប៉ងឃាតកម្ម មួយកើត​ឡើង​ ស្ថិតនៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខខេត្តបាត់ដំបងបង្កដោយជនសង័្សយឈ្មោះ ស៊ុំ សន ភេទប្រុស អាយុ​៤០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ប្រើប្រាស់​កាំបិត​ ប៉ុនប៉ងឃាតកម្មលើឈ្មោះ ខាន់ ដានិត ភេទប្រុស អាយុ៣៧ ឆ្នាំ​ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ទទួលព័ត៌មាននេះនិងស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ សន​ និល​ អធិការនគរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ​ នាំមកធ្វើការសាកសួរនៅអធិ​ការដ្ឋាននគរបាលស្រុក។

តាមការសាកសួរជនសង័្សយបានឆ្លើយសារភាពថា​ រូបគេពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដ​មែន​ ហើយមូលហេតុដោយសារ​មានគំនុំចាស់ជា​មួយជនរងគ្រោះជាង​០៣ឆ្នាំមុនម្លេះ ប៉ុន្តែដោយ​សារជនរងគ្រោះរត់គេចផុតទើបការ​ប៉ុនប៉ងឃាត​កម្មមិនបានសម្រេច។

វត្ថុតាងដកហូតរួមមាន៖ -កាំបិតផ្គាក់ ចំនួន០១ដើម -បំពង់កញ្ឆា ចំនួន០១-ដើមកញ្ឆាស្រស់ ចំនួន០១ ដើម
បច្ចុប្បន្ន ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកអនុត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

Processed with Rookie Cam
spot_img
×