Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ មិន​មាន​បញ្ហា​អ្វី​កើតឡើង​ក្រៅ​បំណង តែ​ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​ស្នេហា ពិតប្រាកដ​ក្នុង​ជីវិត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​ការងារ​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ ។ លុយកាក់ ល្អប្រសើរ គួរ​ចេះ​ប្រើប្រាស់​ប្រាជ្ញា​របស់ខ្លួន​ដើម្បី​រក​ប្រាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ខាល ៖ ការងារ​ធ្លាក់ចុះ ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​កុំឲ្យ​កើត​មាន​កំហុ​សថែម ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន ដោយសារ​អ្នក​នៅ​ជុំវិញខ្លួន​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី ចៀសវាង​កុំឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​មួយ​ចំនួន​ពី​ប្រភព​ខាងក្រៅ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​កត់ត្រា​ឡើងវិញ​នូវ​កិច្ចការ​ត្រូវធ្វើ ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​អន្តរាគមន៍​ចូល​ជ្រៅ ក្នុង​រឿង​អ្នកដទៃ ចៀសវាង​បង្ក​រូបភាព​អាក្រក់​ចំពោះ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​អ្នក ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ម៉ឺងម៉ាត់ ដាច់ខាត​ក្នុង​ការងារ ។ លុយកាក់ ប្រយ័ត្ន​ថ្ងៃនេះ​អាច​មាន​រឿង​ត្រូវ​ចាញ់បោក​អស់​ប្រាក់​កាស ។ មនោសញ្ចេតនា មានរឿង​ប្រែប្រួល​ច្រើន​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព​ពុំមាន​អ្វី​ត្រូវ​ខ្វាយខ្វល់ ។ លុយកាក់ មាន​ឱកាស​ល្អ​ច្រើន​សម្រាប់​ការបង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា​គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល ផ្អែមល្ហែម​ខ្លះ​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសហការ វិនិយោគ​ជំនួញ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសហការ​វិនិយោគ​ជំនួញ ។ លុយកាក់ ចំណូល​កើន​លឿន ត្រូវមាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយសារ​សមត្ថភាព​ដ៏​ឆ្នើម​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំចរ ៖ ការងារ នឹងនរ សម្រេច​បាន​សមិទ្ធផល​ល្អៗ ជាច្រើន ។ លុយកាក់ ត្រូវ​គ្រប់គ្រង​ឲ្យបាន​ល្អ​ខ្ទង់​ចំណូល ចំណាយ បញ្ចៀស បាត់​តុល្យភាព​ហិរញ្ញវត្ថុ ។ មនោញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​គូស្នេហ៍​របស់​អ្នក ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ជាមួយ​អ្នករួមការងារ ។ លុយកាក់ កើត​មាន​ខ្ទង់​ត្រូវ​ចំណាយ​ថែម​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ៕​

×