Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។

សូមក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×