
ពពួកអូទ្រូសទាំងនោះបានសម្រុកចូលទីប្រជុំជនBroken Hill អូស្ដ្រាលីដើម្បីស្វែងអាហារនិងទឹកផឹក។
ប្រជាជននៅប្រជុំជនBroken Hill រដ្ឋNew South Wales, Australia បានសម្លឹងឃើញហ្វូងអូទ្រូសដែលមានចំនួនកាន់តែច្រើនឡើងៗបោលចូលក្នុងប្រជុំជនរើកកាយស្វែងរកអាហារ អាស្រ័យដោយអាកាសធាតុហួតហែងអូសបន្លាយ-នេះបើតាមការ ចុះផ្សាយថ្ងៃទី២០ ខែសីហា របស់BBC។
Emma Singleton ដែលជាភ្នាក់ងារសមាគមសង្គ្រោះនិងអភិរក្សសត្វរបស់អូស្ដ្រាលីនិយាយថា ៖ ពួកវាបណ្ដើរគ្នាជាហ្វូងតាម ដងវិថីធំៗ។នៅក្នុងតារាងបាល់មួយមានអូទ្រូស១៤ក្បាលរស់នៅច្រើនសប្ដាហ៍មកហើយ។ពលរដ្ឋនៅទីនោះបានផ្ដល់ចំណីនិងទឹកផឹកដល់ពួកវា។
យ៉ាងនេះក្ដី ក្នុងមួយថ្ងៃៗជាមធ្យមអង្គការរបស់គាត់បានទទួលទូរស័ព្ទពីរបីលើកអំពីរឿងរ៉ាវទាំងឡាយទាក់ទងនឹងដើរកូរ របស់ហ្វូងអូទ្រូស។ បើតាមរ៉យទ័រ ក្នុងអំឡុងមួយសប្ដាហ៍កន្លងមក មានសត្វអូទ្រូស៥ក្បាលត្រូវឡានបុក ហើយកង្វល់សំខាន់ មួយទៀតពួកវាអាចរងការវាយប្រហាររបស់ពពួកឆ្កែ៕
លីសា