Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ខ្មោច​នៅ​ស្រុក​ណា​នឹង រាំ​អី​ក៏​សប្បាយ​ម្លេះ​? (វីដេអូ)

spot_img

​​បុណ្យ​សព​ជា​ពិធី​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ស្ងៀមស្ងាត់ ហើយ​កម្រ​មាន​ភាព​អ៊ូរ​អ​រណាស់​ព្រោះ​​វា​គឺជា​ពិធី​ដែល​ធ្វើ​ឡើង​យ៉ាង​ឈឺចាប់ និង​ពោរពេញ​ដោយ​សេចក្តី​ទុក្ខ​។​

​វា​ជា​ពិធីបុណ្យ​រៀបចំឡើង ដើម្បី​ជូន​ដំណើរ​សមាជិក​នៃ​គ្រួសារ​ណា​ម្នាក់​ជា​រៀងរហូត​។ អ្នក​ដែល​ធ្លាប់​បាត់បង់​សមាជិកគ្រួសារ ប្រាកដ​ជា​យល់​អារម្មណ៍​ដ៏​ឈឺចាប់​បែប​នោះ​។​

​ប៉ុន្តែ​អ្នក​ធ្លាប់​គិតថា នឹង​ប្រែក្លាយ​ពិធីបុណ្យ​ដ៏​ឈឺចាប់​នោះ ឲ្យទៅ​ជា​ពិធីបុណ្យ​រាំរែក​សប្បាយ​ដែរឬទេ​? ​សម្រាប់​មនុស្ស​មួយ​ក្រុម​នេះ ពួកគេ​ធ្វើ​វា ដោយ​ប្រែក្លាយ​ពិធី​បុណ្យ​សព​ទៅ​ជា ការរាំរែក និង​លាគ្នា​យ៉ាង​សប្បាយ​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា មនុស្ស​មួយ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​បាន​សម្តែង​ភាព​រីករាយ​ ​និង​មាន​ទះដៃ ខណៈ​ដែល​អ្នក​សែង​ក្តារ​មឈូស បាន​រាំ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​។ ទោះយ៉ាងណា​​នេះ​គឺជា​ប្រពៃណី​នៃ​ការ​បុណ្យសព​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​។​

​ចង់ដឹង​បុណ្យសព​នេះ​មាន​ភាពសប្បាយ​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៖

​ប្រភព​៖ Trends Zilla

spot_img
×