Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ និង​កូនធម៌ ដែល​រួមគំនិត​សម្លាប់​ប្តី ត្រូវ​តុលាការ ចេញ​ដីកា​ដាក់គុក​មួយជីវិត​

spot_img

​ភ្នំពេញ​ ៖ សំណុំរឿង ឃាតកម្ម ប្រពន្ធដើម ជួល​កូនធម៌ ឲ្យ​សម្លាប់​ប្តី​របស់​ខ្លួន ព្រោះ​ខឹង​រឿង​មាន​ស្រី នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ប្រកាស​សាលក្រម ដោយ​សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ជា​ប្រពន្ធ និង​ជនដៃដល់​ជា​កូនធម៌ ដាក់គុក​អស់​មួយជីវិត​។​

​លោក សេង ហៀ​ង តំណាង​អយ្យការ​សវនាការ បាន​ចោទប្រកាន់ លើ​ជនជាប់ចោទ​ទី​១ ឈ្មោះ សូ ផា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​កូនធម៌​ជនរងគ្រោះ និង​ទី​២​ឈ្មោះ សៅ សំអឿន ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ពីបទ ឃាតកម្ម​គិត​ទុកជាមុន ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ អ្នក​រត់​តាក់ស៊ី កាលពី​យប់​ថ្ងៃ​ទី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ យោងតាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​នៅក្នុង​សវនាការ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ជនជាប់ចោទ​ឈ្មោះ សូ ផា បាន​សារភាព​ថា ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ជួល​ខ្លួន ក្នុងតម្លៃ ១​ពាន់​ដុល្លារ ឲ្យ​សម្លាប់​ប្តី និង​យក​ឡាន​យក​ឡាន​ទៅ​ផ្ទះ​វិញ ព្រោះ​ខឹង​ជនរងគ្រោះ ឈ្មោះ កៅ ផា ជា​ប្តី​យកឡាន តូ​រី​ស ដែល​ឈ្មោះ សៅ សំអឿន ជា​ប្រពន្ធ​ខំ​យកលុយ កូន​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ចំនួន ១២.០០០​ដុល្លារ ទិញ​ឲ្យ​រត់​តាក់ស៊ី បែរ​ជា​ជនរងគ្រោះ យក​ទៅ​រកស៊ី​ចិញ្ចឹម​ស្រី ចុះចោល​ប្រពន្ធ​កូន​។​

​ដោយឡែក​ជនជាប់ចោទ​ឈ្មោះ សៅ សំអឿន បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បានធ្វើ​ដូច​ការលើកឡើង​របស់​ឈ្មោះ សូ ផា មែន​ព្រោះ​តែ​ខឹង​ប្តី​មាន​ស្រី​។​

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន ក្រុម​ជនជាប់ចោទ​ខាងលើ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​ពលរដ្ឋ​បាន ប្រទះឃើញ​សាកសព ជនរងគ្រោះ ចង​ផ្អោប​នឹង​ដុំថ្ម នៅក្នុង​ប្រលាយ​ទឹកស្អុយ ចំណុច​តាម​បណ្តោយ​ផ្លូវលំ ខាងក្រោយ​សួន​កាណាឌីយ៉ា ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២១០៦៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×