Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកជាន់ខ្ពស់ BCIU កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញការវិនិយោគអាមេរិកនៅកម្ពុជា

នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅថ្ងៃ ទី២៦
ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារការងារ ពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) ដោយមានការចូលរួមពីក្រុមហ៊ុនអាមេរិកមួយចំនួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និងឆ្លើយនឹងសំនួររបស់អ្នកចូលរួមអំពីស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោក Jeffrey Donald នាយកជាន់ខ្ពស់ BCIU បានថ្លែងអំណរគុណចំពោះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានសំខាន់ៗស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ លោកនាយកជាន់ខ្ពស់ ក៏បានសន្យាជំរុញការវិនិយោគអាមេរិកនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×