Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Kim Jong-Un បដិសេធ​ពុំ​ព្រម​ជួប​បេសកជន​ចិន​?

spot_img

​តាម​កាសែត SCMP របស់​ចិន ដែល​ដកស្រង់​សម្តី​របស់​អ្នកជំនាញការ​នេះ ប្រសិនបើ​ព័ត៌មាន​ពី​ការ​ដែល Kim Jong-Un បដិសេធ​ពុំ​ព្រម​ជួប​បេសកជន​ចិន​ជា​ការពិត​នោះ​វា​ជា​សញ្ញា​បង្ហាញឲ្យឃើញកំ​រិត​ឥទ្ធិពល​របស់​ប៉េកាំង​លើ​ព្យុង​យ៉ាង​មាន​កំរិត​។​

​ប្រធាន​រដ្ឋ​ចិន (​ឆ្វេង​) មេដឹកនាំ​កូរ៉េខាងជើង (​ស្តាំ​)

SCMP បាន​ដកស្រង់​ប្រភព​ការទូ​តឲ្យដឹងថា លោក Song Tao ប្រធាន​គណៈ​ទាក់ទង​បរទេស​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃទី ២១/១២ បានបញ្ចប់​ដំណើរ​ទស្សនៈកិច្ច ៤​ថ្ងៃ ទៅកាន់​កូរ៉េខាងជើង​។ នេះ​ជា​ដំណើរ​ទស្សនៈកិច្ច​ជាន់ខ្ពស់​ដំបូង​របស់​ចិន គិត​ចាប់​ឆ្នាំ ២០១៥​មក​។​

​លោក Song បាន​ជួប​និង​សន្ទនា​ជាមួយ​លោក Choe Ryong-hae អនុប្រធាន​បក្ស​ពលករ​កូរ៉េ ហើយក៏​ជា “​ដៃស្តាំ​” របស់ Kim Jong-Un និង​លោក Ri Su-Yong មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​។ ប៉ុន្តែ​បេសកជន​រូប​នេះ​របស់​ចិន ត្រូវបាន​ចាត់ទុក​ថា ពុំ​មាន​ជំនួប​ជាមួយ​មេដឹកនាំ Kim Jong-Un ដោយ​ផ្ទាល់​ទេ ព្រោះថា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​ពុំ​ឃើញ​មាន​និយាយ​ដល់​។​

​តាម Gu Su អ្នកវិភាគ​នយោបាយ​ចិន​នោះ ការសម្រេច​ពុំ​ទទួល​ជួប​នឹង​បេសកជន​ចិន អាច​ចាត់ទុក​ជា​ទង្វើ​បំពាន​ចំពោះ​ពិធី​ការទូត ដោយហេតុ​ថា ឆ្នាំ​ទៅ​មិញ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​ស្វាគមន៍​ដោយ​ផ្ទាល់​ចំពោះ​បេសកជន​កូរ៉េខាងជើង​។​

​តាម​មជ្ឈដ្ឋាន​អ្នកជំនាញការ​នោះ ដំណើរ​ទស្សនៈកិច្ច​បេសកជន​រូប​នេះ​ពុំ​មាន​ទទួលបាន​ផ្លែផ្កា​អ្វី​ប៉ុន្មាន​ទេ ពិសេស​ក្នុង​បំណង​បំបែក​ភាពទាល់ច្រក​បច្ចុប្បន្ន​ទាក់ទង​ដល់​កម្មវិធី​នុយក្លេអ៊ែ​ររបស់​កូរ៉េ​ខាងជើ​ង​។​

​ទំនាក់ទំនង​កក់ក្តៅរ​វាង​ចិន​-​កូរ៉េខាងជើង បាន​ថយចុះ​ក្នុង​រយៈពេល​ថ្មីៗ​នេះ គ្រា​ដែល​ក្រុង​ប៉េកាំង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ពណិជ្ជកម្ម​លើ​ក្រុង​ព្យុង​យ៉ាង​៕ សូ​យ​ន​

spot_img
×