Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.បលើកទី ៧៩

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប.លើកទី ៧៩ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។
 

  1. នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដើម្បី
    ដោះស្រាយភាពប្រឈមសកលដូចតទៅ៖ (១) ការប្រើប្រាស់ការទូត និងការសម្រុះសម្រួលគឺជាអាទិភាពដើម្បីដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ(២)និរន្តភាពសន្តិភាពអាចសម្រេចបាន លុះត្រាតែមានការសន្ទនាប្រកបដោយអត្ថន័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សុច្ឆន្ទៈពិតប្រាកដ ការអត់ឱន និងការប្តេជ្ញាចិត្តក្នុងការរួមរស់ដោយសន្តិភាព (3) ផ្តល់តម្លៃទៅដល់ពហុភាគីនិយម ផ្អែកលើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ (៤) គាំទ្រការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រព័ន្ធហិរញ្ញវត្ថុសកល និងការពង្រឹងអភិបាលកិច្ចនៅគ្រប់កម្រិត(៥) គាំទ្រការកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាព និងលើកកម្ពស់របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ និងយុវជន សន្តិភាព និងសន្តិសុខ និង (៦) ប្រឆាំងដាច់ខាតចំពោះវិធានការដាក់ទណ្ឌកម្មជាឯកតោភាគីដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសាមញ្ញ ជាពិសេស ជនងាយរងគ្រោះបំផុត។
  2. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាអោយទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក ដែលអាចកសាងសន្តិភាពបានយូរអង្វែង ស្ថិរភាពនយោបាយ អភិបាលកិច្ចល្អ និងការគោរពនីតិរដ្ឋ។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបាន (១) ផ្តល់អាទិភាពខ្ពស់លើការកសាងធនធានមនុស្សដើម្បីបំពេញតម្រូវការសម័យឌីជីថល (២) ធ្វើពិពិធកម្មសេដ្ឋកិច្ចអោយបានស៊ីជម្រៅដោយធ្វើការអភិវឌ្ឍវិស័យ
    សំខាន់ៗដូចជាការដឹកជញ្ជូន និងថាមពល (៣) ពន្លឿនការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល និង (៤ ) ជំរុញសមភាពយេនឌ័រ សេដ្ឋកិច្ចបៃតង និងការការពារបរិស្ថាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×