ភ្នំពេញ៖ មនុស្ស៣នាក់បានស្លាប់មួយរំពេច ខណៈកំពុងដើរហាត់ប្រាណ ហើយត្រូវជនជាតិបរទេស បើកម៉ូតូយ៉ាងពេញទំហឹងនោះ បណ្តាលអោយស្លាប់ទាំងអ្នកដើរនិងអ្នកបង្ក ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង ៥ និង២០នាទី ព្រឹកថ្ងៃទី២៣វិច្ឆិកា២០១៧ នៅមុខរូបសំណាក សម្ដេច ឪ ក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរនេះដោយមូលហេតុជនជាតិបរទេស ជិះម៉ូតូបុកអ្នកដើរហាត់ប្រាណ តាមផ្លូវបណ្ដាលអោយមនុស្សស្លាប់៣នាក់ គឺ អ្នកហាត់ប្រាណ ១នាក់ និងជនជាតិបរទេស អ្នកបើកម៉ូតូ២នាក់ស្លាប់នៅនិងកន្លែង ៕ ដោយ៖កូឡាប