Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ៖ កំណែទម្រង់សាលារៀនមានន័យថា នាយកកែលម្អការដឹកនាំ និងការគ្រប់គ្រង សិស្សខំប្រឹងរៀន គ្រូខំបង្រៀន កែលម្អវិធីសាស្ត្របង្រៀន និងទទួលការគាំទ្រពីអាណាព្យាបាល

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០២៤នេះ ​ឯកឧត្តម​ ហង់ ជួនណា​រ៉ុ​ន​ បានមានប្រសាសន៍ថា កំណែទម្រង់សាលារៀនមានន័យថា នាយកកែលម្អការដឹកនាំ និងការគ្រប់គ្រង សិស្សខំប្រឹងរៀន គ្រូខំបង្រៀន កែលម្អវិធីសាស្ត្របង្រៀន និងទទួលការគាំទ្រពីអាណាព្យាបាល។ វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។

ឯកឧត្តម​​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ​បាន​អះអាង​ថា​ ការ​ធ្វើ​កំណែរ​ទម្រង់​វិស័យ​អប់រំ​ ពិសេស​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នោះ​មានការ​ពិបាក ​រហូតរ​ដល់​មានការ​ដាក់ទោស​ទណ្ឌ​ចំពោះបេក្ខជន​ដែល​មិនគោរព បទ​ប្បញ្ញត្តិ តែ​នៅ​ឆ្នាំ​បន្តបន្ទាប់​មាន​ភាពល្អ ជាដើម​ហេតុ​ធ្វើ​ឲ្យ​មានការ​កែទម្រង់​វិស័យ​អប់រំ​នៅតាម​សាលារៀន​មាន​ភាពល្អ​ប្រសើរ​ ។

​ឯកឧត្តម​ ហង់ ជួនណា​រ៉ុន បានថ្លែងថា ​យើង​ឃើញ​ថា​ នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​កំណែទម្រង់​ប្រឡង​បាក់​ឌុ​ប​ឃើញ​ថា​ មាន​កំហុស​ច្រើន ដោយសារ​តែ​បេក្ខជន​មិន​ទាន់​យល់​ដឹង ក៏​មានការ នាំ​ចូល​នូវ​សំណៅ​ឯកសារ​ច្រើន ហើយ​ក៏​មានការ​នាំ​ចូលឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​អ្នក​ប្រឡង​ជំ​នួ ស​ជាដើម​ដែល​នេះ​ជា​បញ្ហា​ធំ​ៗ​យើង​មើលឃើញ​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​ បាន​អះអាង​សិស្សានុសិស្ស​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយគ្រូ​ក៏​ខិតខំ​ក្នុង​ការ​បង្រៀន​ដែល​ចំណុច​ដែល​ត្រូវ​ដោះស្រាយ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា ​អី​ញ្ចឹ​ង​នៅ​ពេល​ដែល​យើង​ដឹង​ថា ​បញ្ហា​ប្រឈម ហើយ​ដោះស្រាយ​ចំពោះ​មិនសូវ​ចេះ​នោះ​ក្រសួង​ ក៏​រៀបចំ​សង្ខេប​នូវ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន និង មានការ​ប្រឡង​ជា​លើក​ទី​២ និង​មានការ​បង្រៀន​បំប៉ន​ដោយ​មានការ​ចូលរួម​សហភាព​ស​ព័ន្ធ យុវ​ជ​ន និង​ភាគី​ពាក់ព័ន្ធ​នោះយើង​ឃើញ​ថា ​រយៈពេល​១០​ឆ្នាំ​មកនេះ​ឃើញ​ថា​មាន​ភាពល្អ​​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អះអាង​ថា​តាម​រយៈ​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​នេះ ធ្វើ​ឲ្យ​ក្រសួង​យក​មក​អនុវត្ត​នៅ​តាម​សាលារៀន ដោយ​សិស្ស​ត្រូវ​ខិតខំ​រៀន ហើយ​គ្រូ​ខិតខំ​បង្រៀន ព្រមទាំង​ឲ្យ​សិស្ស​ធ្វើ​ស្វ័​យ​សិក្សា​តាម​រយៈ​ផ្នែក​ឌី​ជី​ថ​ល​ផង​ដែរ​។

​ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន ​បាន​លើក​ឡើង​ទៀត​ថា​ ក​ក្តា​ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​មាន​ភាពល្អ ប្រសើរ​មាន​ទាំង​យន្តការ​ប្រឡង​ដែល​ទទួលយក​បានដោយ​ធ្វើការ​ពង្រឹង​ការ​គ្រប់គ្រង ផ្តល់ឲ្យសិស្ស​រៀន​បាន​ច្រើន ក្នុង​នោះ ​គ្រូ​ខំប្រឹង​បង្រៀន សិស្ស​ខំប្រឹង​រៀន ហើយ​ឪពុក​ម្តាយ ក៏ខំប្រឹងជំរុញ​កូន​ឲ្យ​ខិតខំ​រៀន

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលរៀបចំការប្រឡងបាក់ឌុបនៅខែតុលា ក្នុងពេលនេះ ព្រោះចង់បង្ខិតការប្រឡងនេះឱ្យដូចពេលមុន ដែលធ្វើឡើងនៅខែសីហា មុនពេលកូវីដ-១៩ ដោយសារបញ្ហាកូវីដ ការប្រឡងត្រូវបានរុញរហូតមកដល់ខែមករា ឬខែធ្នូ។ ដូច្នេះ លោកចង់បង្ខិតឱ្យមកដល់ខែសីហា ដើម្បីឱ្យអ្នកដែលប្រឡងចប់ហើយមានឱកាស ដាក់ពាក្យទៅរៀននៅបរទេស ឬក៏ទទួលអាហារូបករណ៍នៅបរទេស។

នាពេលបច្ចុប្បន្ននេះ ដោយសារមានភ្លៀងធ្លាក់ធ្វើឱ្យមណ្ឌលប្រឡងមួយចំនួនមានការជន់លិច ប៉ុន្តែក្រសួងបានត្រៀមក្នុងការដោះដូរមណ្ឌលប្រឡងផងដែរ ដោយមណ្ឌលខ្លះ ដូចជា មណ្ឌលកំពង់ចាម និងសៀមរាប​ គឺអាចធ្វើការដោះដូរមណ្ឌលបាន ចំណែកមណ្ឌលមួយចំនួននៅរាជធានីភ្នំពេញ ដែលបានរងការជន់លិច អាជ្ញាធរក៏បានធ្វើការដោះស្រាយរួចហើយដែរ ដើម្បីធានាដល់មណ្ឌលប្រឡងទាំងនោះអាចដំណើរការប្រឡងបានជាធម្មតា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×