Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញ ស្ទាក់ចាប់សាច់គោ​បង្ក​ក​ និង​ជេីង​មាន់​បង្កក​ជាង​ ៦តោន​ នាំចូលពីវៀតណាមខុសច្បាប់​

ភ្នំពេញ៖​ នៅវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះស្ទាក់ចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ពណ៌ស មានចំណុះ៣,៥តោន ដឹកសាច់បង្កកចំនួន ២៤៤កេសក្រដាស ស្មើ នឹង ៦១៨២គីឡូក្រាម (ក្នុងនោះមានសាច់គោបង្កកនិងជើងមាន់បង្កក ) សាច់គោបង្កកមានចំនួន១៩៤កេសក្រដាស ស្មើនឹង៥៤៣២គីឡូក្រាម និងជើងមាន់បង្កកមានចំនួន៥០កេស ក្រក្រដាស ស្មើនឹហ្នឹង ៧៥០គីឡូក្រាម។

បើតាម​លោក​ ហ៊ុន​ សារ៉ាត់​ អនុ​ប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ​​ បាន​ឱ្យដឹងថា​ ថយន្តខាងលើនេះបានដឹកផលិតផលសត្វបង្កកទាំងនេះចេញពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកជញ្ជូនខុខុសលក្ខណៈបច្ចេកទេស នៃច្បាប់ដឹកជញ្ជូនសត្វ និងផលសត្វ។
ក្រុមការងារបាននាំបទល្មើស និងវត្ថុតាងទាំងនេះទៅរក្សាទុកនៅចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×