Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី បញ្ចប់តំណែងអភិបាលស្រុកល្វាឯម ដែលសូកលុយ លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមអនុក្រឹត្យនៅរសៀលថ្ងៃទី៨ ខែតុលានេះ សម្តេចបវរធិបតី បានសម្រេច ត្រូវបានបញ្ចប់មុខតំណែងលោក កន សុខកាយ ឋានន្តរសក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×