Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា លើកទឹកចិត្តឱ្យប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិកតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងអញ្ជើញតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

បុរីញូយ៉ក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំជាមួយ ឯកឧត្តម Viliami Va’inga Tōnē ឯកអគ្គរដ្ឋទូតប្រទេសតុងហ្គា ប្រចាំអង្គការសហប្រជាជាតិ បុរីញូយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់តុងហ្គា ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសតុងហ្គាដែលតែងតែគាំទ្រដល់សកម្មភាពរបស់អនុសញ្ញាអូតាវ៉ា និងបានលើកទឹកចិត្តដល់តុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ជាមួយគ្នានេះ ឯកឧត្តម បានឡើងអំពីកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងអត្ថប្រយោជន៍នានា ដែលទទួលបាន បន្ទាប់ពីចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្ត នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។

ជាការឆ្លើយតប ឯកឧត្តម Viliami Va’inga Tōnē បានទទួលស្គាល់អំពីសារៈសំខាន់នៃការចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបានបង្ហាញពីការគាំទ្រចំពោះការងាររបស់អនុសញ្ញា និងការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានវត្តមានរបស់ ឯកឧត្តម Thomas Gobel អគ្គរដ្ឋទូតប្រទេសអាឡឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ តំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×