Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​កូនស្រី​កាន់ចង្កូត​ឡាន រួច​ថត​បង្ហោះ​លេង ស្មាន​មិន​ដល់​ថា វា​បាន​នាំ​ប្តី​ប្រពន្ធ ២​រូប “​ឡប់ៗ​”​នេះ ចូល​…​ប៉ុស្តិ៍​ប៉ូលិស​ (វីដេអូ)

spot_img

​​ប្តី​ប្រពន្ធ​មួយ រស់នៅ​តំបន់​កណ្តាល​ប្រទេស​ចិន បាន​ត្រូវ​ប៉ូលិស​ហៅ​មក “​សួរសុខទុក្ខ​” បន្ទាប់​ពី​ចែករំលែក​ឃ្លីប​១ ថត​ទិដ្ឋភាព​កូនស្រី​វ័យ​៦​ឆ្នាំ ឲ្យ​កាត់ចង្កូត​ទឹក​ពួកគេ តាម​ដង​វិថី -​នេះ​បើ​តាម The Beijing News ។​

​ឃ្លីប​នេះ បង្ហាញឲ្យឃើញ​ក្មេងស្រី​អង្គុយ​លើ​ភ្លៅ​ម្តាយ​ហើយ​បញ្ជា​រថយន្ត​ឆ្លងកាត់​ភូមិ​មួយ​នៅ Xianning ខេត្ត​ហ៊ី​ប៉ៃ ។​

​ពេល​រថយន្ត​ទៅ​ជិត​ស្ពាន​មួយ ក្មេងស្រី​ហាក់​ភ័យខ្លាច ទើប​ឮ​សំឡេង​ឪពុក​វា​លើកទឹកចិត្ត​ដល់​កូន​បើក​យឺតៗ ។ បុរស​ជា​ឪពុក​ពោល ៖ ប្រសិន​ជា​កូន​អាច​បើកបរ​តាមផ្លូវ​ជនបទ​បាន​នោះ ពិតជា​អាច​បើក​លើ​ផ្លូវ​ហាយវ៉េ​បាន ។ កូន​ពិតជា​អស្ចារ្យ​ណាស់​! ។​

​ប៉ុន្តែ​ប៉ូលិស​ពុំ​បាន​ចាត់ទុក​ទង្វើ​នេះ​គួរឲ្យ​សរសើរ​ទេ​! ។ ក្រោយពេល​ពិនិត្យ​ឃ្លីប​នេះ​រួច​គេ​ក៏​ស្រាវជ្រាវ​រក​ឃើញ​ឪពុក​ម្តាយ​ដែលជា “​ជនល្មើស​” នាំ​ខ្លួន​យកមក​សួរចម្លើយ ។​

​ស្ត្រី​ត្រកូល Ge ជា​ម្តាយ សារភាព​ថា​ពេល​នាង​កំពុងបើក​បរបាន​យក​កូនស្រី​មក​ដាក់​អង្គុយ​លើ​ភ្លៅ ។ បន្ទាប់​មក​ប្តី​របស់​នា​ង​ឈ្មោះ Yu បាន​ហៅ​កូនស្រី​ឲ្យ​កាន់ចង្កូត “​មួយ​ភ្លែត​” សាកមើល ។ នាង​ជា​ម្តាយ​ថា កូនស្រី​ខ្លួន​កាន់ចង្កូត​ប្រហែល​១​នាទី​ប៉ុណ្ណោះ ។​

​ទោះបីជា​សារភាព​កំហុស តែ​អ្នក​ទាំង​២ បាន​រង​ការពិន័យ​ជា​ប្រាក់ 2000 យាន់ (​ជាង​៣០០​ដុល្លារ​) រីឯ​នារី​ជា​ម្តាយ​ត្រូវបាន​ព្យួរទុក​ប័ណ្ណបើកបរ​មួយរយៈ ។​

​នេះហើយ កុំ​ចេះតែ​ហ៊ាន​នោះ ! ៕ ចន្ទ្រា​

spot_img
×