បច្ចុប្បន្ននេះ ពួកអ្នកមាននៅទីក្រុងធំៗប្រទេសអាមេរិកដូចជា NewYork Denver និង Los Angeles ងាកមកនិយមចិញ្ចឹមមាន់ធ្វើជា “មិត្តសម្លាញ់” ដោយពុំសូវនិយមឆ្កែ ឬឆ្មារដូចមុនទៀតទេ ។ ដោយចៃដន្យចំណូលចិត្តថ្មីនេះ របស់ពួកអ្នកមានបានធ្វើឲ្យនាង Julie Baker អាចរកចំណូលបន្ថែមបាន ៥០.០០០ ដុល្លារ ក្នុង១ឆ្នាំយ៉ាង…ងាយ ។
តាមនោះ កាលពី១០ឆ្នាំមុនម្លេះ Julie និងកូនស្រី បានចិញ្ចឹមមាន់មួយហ្វូង នៅកសិដ្ឋានតូចមួយរបស់ពួកគេ ។ តាមរយៈឃ្លីប១ លើ YouTube , Julie ក៏បែកគំនិតធ្វើតាម គ្រាដែលកូនស្រីតូចរបស់នាងចង់យកមាន់ឲ្យមកនៅក្នុងផ្ទះ ។
Julie Baker
ធ្វើបានមួយរយៈ អ្នកដទៃឃើញក៏ទាក់ទងសុំទិញពីគាត់ ។ ពី១ថ្ងៃទៅមួយថ្ងៃ “អតិថិជន” កើនឡើងរហូតដល់ឆ្នាំ ២០១០ Julie បានបង្កើតហាង Online មួយ មានឈ្មោះថា Pampered Poultry ។
Pampered Poultry ។
ក្នុងមួយខែៗ នាងផលិត “កន្ទបមាន់” ប្រហែលពី ៥០០-១០០០ លក់ក្នុងតម្លៃ ១៨ USD/មួយសម្រាប់ ។ ក្រោយមកក៏បែកគំនិតធ្វើផលិតផលការពាររោម ឬកន្ទបមានសណ្ឋានដូចជា… រ៉ូប។
Pampered Poultry ។
អ្នកខ្លះពិតថា វាពុំដែលមានអ្នកគិតគូរ រឿងកន្ទបឲ្យមាន់ឬថា វាជារបរកំប៉ិកកំប៉ុក ។
ពិតជាខុសស្រឡះ! ករណីរបស់ Julie ជាឧបករណ៍ស្រាប់ ៕ ចន្ទ្រា