Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ បើករថយន្ត BMW បុក​កង់​បី​ពីក្រោយ​រង​របួសធ្ងន់​ម្នាក់​

spot_img

​ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈពេល​កំពុង​បើកប​រ​រ៉ឺម៉ក​ម៉ូតូ​កង់ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង​តែម្តង​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៦១-១៥៦២ ស្ថិតក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក BMW 730d ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-3135 បើកបរ​ដោយ​ឈ្មោះ ស៊ី អ៊ី​ពីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ ជី​វីន ស្នាក់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ធ្វើដំណើរ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​(​តុ​កៗ​)១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1E-0289 បើកបរ​ដោយ​ឈ្មោះ ជុំ ដង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ រត់​ម៉ូតូ​តុ​កៗ រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយរៀង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​តុ​កៗ​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​។ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ពេល​ក្រោយ​៕ ដោយ ៖ វ៉ៃកូ​

  

spot_img
×