Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ប្រកាសបដិសេដ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដើមជាភាសាអង់គ្លេសថា “ (…) the reasons for the cancellation were that no officials from the host showed up to welcome the contestants upon arrival, the absence of the minister of tourism at the press conference as promised, (…)” ។ ការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានលើកឡើងថា មូលហេតុមួយនៃការលុបចោល កម្មវិធី Miss Grand Intemational ២០២៤ នៅកម្ពុជាបណ្តាលមកពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិទាំងអស់ជ្រាបថា៖

១. ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពី ការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

២. ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធីរួមមាន តំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេស ទាំង៧៥នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់ ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការ ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើរូបទ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីទទួលជួបសំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ ទេសចរណ៍

៣. ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយ ព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×