Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​ក្នុង​ការងារ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​សន្សំសំចៃ ប្រាក់កាស ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការ​ណាត់​ជួប​មនុស្ស​ដែឡ​អ្នក​ស្រឡាញ់​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​រៀបរយ ត្រូវ​រៀប​ផែនការ​ឡើងវិញ ។ លុយកាក់​មិន​ត្រូវ​ឲ្យ​ខក​ឱកាស​រក​លាភ​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា កុំ​ដោយសារតែ​រឿង​មិន​សប្បាយចិត្ត​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អប្រសើរ សម្រេច​លទ្ធផល​គួរ​ជាទី​មោទន ។ លុយកាក់ អាច​បោះទុន​ក​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ​ងាយ​កើត​មាន​ការឈ្លោះប្រកែក​ក្នុង​ការងារ គួរ​បន្ថយ​ភាព​អ​ស្មេ​មានៈ ។ លុយកាក់ ធ្លាក់ចុះ ខាតបង់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ដោយសារ​តែ​រឿង​តូចតាច ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ កុំឲ្យ​អារម្មណ៍​បែកខ្ញែក ។ លុយកាក់ ស្ថិរភាព មិន​មាន​ខ្ទង់ចំណាយ​ក្រៅ​ផែនការ ។ មនោសញ្ចេតនា​ត្រូវ​យកចិត្តទុកដាក់​ដល់​មនោសញ្ចេតនា​របស់​គូស្នេហ៍​ចំពោះ​អ្នក ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ មនោសញ្ចេតនា មិនល្អ មាន​ការប្រែប្រួល​ច្រើន ។​

​ឆ្នាំ​មមី ៖ ការងារ​ត្រូវ​ចេះ​សង្កត់ចិត្ត កុំ​ឆេវឆាវ បញ្ចៀស​ការ​ប៉ះទង្គិច​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសហការ​ជំនួញ​នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ត្រូវ​ប្រឹងប្រែង​បន្តទៀត ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា បង្ហាញ​ការយកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ស្ថិរភាព មិន​បារម្ភ​ពី​ភាព​អត្ត​ខាត់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ អ្វីៗ​ក៏​អាច​សម្រេច​ដូច​បំណង ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចំណូល​កើនឡើង ជីវភាព​ធូរធារ ។ មនោសញ្ចេតនា កក់ក្តៅ​សុភមង្គល ៕​

spot_img
×