Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សាកសព អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ សង្ស័យថា​អាចជា​តៃកុង​រថយន្ត​កុងតឺន័រ បើក​ធ្លាក់​ពី​ស្ពាន​កាលពី​ម្សិលមិញ​

spot_img

​ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ដែល​ធ្វើដំណើរ​លើ​ដង​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ស្ពាន​ហាយវ៉េ ស្ថិត​ក្នុងភូមិ បាក់​រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​ភ្ញាក់ផ្អើល ចោមរោម​មើល និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ខណៈដែល​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹក​រសាត់​មកជា​ប់ក​ញ្ជែ​ត​ហើយ​សង្ស័យថា ជា​តៃកុង​រថយន្ត​កុងតឺន័រ ។​

​បើ​យោងតាម​សមត្ថកិច្ច​បានដាក់​សង្ស័យ​ថា សាកសព​បុរស​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើនេះ​អាចជា​តៃកុង​រថយន្ត​កុង​ទី​ន័​រ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៨(​ម្សិលមិញ​) ពីព្រោះ​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​បាន​អៈ​អាង​ថា ខ្លួន​គ្រាន់តែ​ជា​ព្រូ​រថយន្ត​ទេ ។​

​ដោយឡែក​នៅ​កន្លែងកើតហេតុ ក៏មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់ថា មិនអាច​ទាក់ទង​ទៅ​តៃកុង ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាលពី​ម្សិលមិញ​បាន​នោះដែរ (​បាត់​ការទំនាក់ទំនង​)​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រទះឃើញ​សាកសព​នាពេលនេះ សមត្ថកិច្ច​មិនទាន់​ដឹងថា តើ​ការស្លាប់​របស់​ជនរងគ្រោះ​ដោយសារ​អ្វី​នៅឡើយ​ទេ ខណៈដែល​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ខ្នៈ​ខ្នែង​យក​សាកសព​ចេញ​ទឹក​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​បន្តទៅទៀត ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×