Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវនាយករដ្ឋមន្រ្តីថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International នោះឡើយ នៅពេលជួបគ្នា នៅឯប្រទេសឡាវ ប៉ុន្តែមិនមែនបានន័យថា ប្រមុខដឹកនាំទាំងពីរ មិនបានដឹងរឿងនេះដែរ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ ថ្លែងបែបនេះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមាតុភូមិនិវត្តពីការចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។ ឯកឧត្តម បានអំពាវនាវឲ្យបញ្ចប់ការជជែកវែកញែក និងជេរគ្នាតទៅទៀត ករណី Miss Grand International ដែលអាចបង្កើតជាជម្លោះកាន់តែយូរថ្ងៃ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំហ៊ានអះអាងទីនេះថា ប្រមុខរដ្ឋាភិបាលទាំងពីរមិនបានលើកយករឿងនេះមកជជែកនោះទេ។ តែមិនមែនបានន័យថា ថ្នាក់ដឹកនាំទាំងពីរលោកមិនបានដឹងពីបញ្ហាដែលកំពុងផ្ទុះ នៅក្នុងហ្វេសប៊ុកនោះទេ ហើយបណ្តាញសង្គម បងប្អូនកូនក្មួយដឹងស្រាប់ហើយ ជាទីកន្លែងហោះហើរ កើនលឿនជាទីបំផុត អីចឹងហើយ សូមឆ្លៀតពេលនេះ អំពាវនាវឲ្យប្រើទឡ្ហីករណ៍ និងការបំភ្លឺបែបស្ងប់ស្ងាត់ ជាងការប្រទេច នាំឲ្យបែកជាអូរហូរជាស្ទឹង យូរថ្ងៃតទៅទៀត ធ្វើឲ្យរឿងឯកជនទាំងពីរបែកជាអូរហូរជាស្ទឹង បើសិនជាមានការជះសាំងទៅលើរងើកភ្លើងជាតិនិយម”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×