Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយរូបថត លោក លី ចន្ទតុលា ប្រធានគណៈមេធាវីចប់អាណត្តិ គាំទ្របេក្ខភាពប្រធានគណៈមេធាវីកម្ពុជា លោកមេធាវី សាំង វណ្ណ:

មានការបែកធ្លាយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គម ដែលមហាជនជាច្រើនបានផ្ញើតៗគ្នា និងលើកជាសំនួរថា តើសកម្មភាពលោកប្រធាន លី ចន្ទ័តុលា ខណៈលោកនៅជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ បែរជាចេញមុខគាំទ្រទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធានមួយរូប ក្នុងចំណោមបេក្ខជន៥រូប គឺលោកមេធាវី សាំង វណ្ណ: តើជាការត្រឹមត្រូវដែរឬទេ។ 

សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥នេះ រួមមាន : លោកមេធាវី សាំង វណ្ណ:, លោកស្រីមេធាវី សេង វួចហ៊ុន, លោកមេធាវីព្រហ្ម វិចិត្រអក្ខរា, លោកមេធាវី សេក សោភ័ណ និងលោកមេធាវី រុន រត្ន័វាសនា ។ បន្ទាប់ពីឃើញសកម្មភាពលោកប្រធាន លី ចន្ទតុលា ចេញមុខគាំទ្របេក្ខជនប្រធាន១រូបនេះ (លោកមេធាវី សាំង វណ្ណ:) លើវេទិកាអាហារសាមគ្គី ដោយមានជល់កែវក្នុងពិធីឃោសនារកសំឡេងឆ្នោតគាំទ្របេក្ខភាពប្រធានរូបនោះ។

ប្រភពពីសហភាតាជាច្រើននាក់បានប្រាប់សារព័ត៌មានយើងថា លោកប្រធាន លី ចន្ទតុលា ហាក់មានភាពលំអៀងទៅលើបេក្ខជនម្នាក់នោះ ខណៈរូបគាត់ស្ថិតនៅក្នុងតួនាទីជាប្រធានគណៈមេធាវីកម្ពុជាក្នុងតំណែងផង និងជាប្រធានរៀបចំការបោះឆ្នោតសម្រាប់ជ្រើសរើសប្រធាន និងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាដែលនឹងធ្វើការបោះឆ្នោះនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ។

គួរបញ្ចាក់ថា សកម្មភាពរបស់លោកប្រធាននៅលើវេទិកាឃោសនារកសម្លេងឆ្នោតអោយបេក្ខភាពប្រធានកន្លងមកនេះ បានធ្វើអោយបណ្តាសហភាតាជាច្រើនរូបលួចខ្សឹបខ្សៀវគ្នាថា លោកប្រធានហាក់បារម្ភខ្លាចបេក្ខជនផ្សេងៗទៀតមានលទ្ធភាពឈ្នះមនុស្សជំនិតរបស់ខ្លួន ឬយ៉ាងណា ? ឬមួយលោកប្រធានយល់ឃើញថា បេក្ខជន៤រូបផ្សេងទៀត ហាក់ដូចគ្មានសមត្ថភាព និងពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ធ្វើជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥នេះ ?!

គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ នៅលើបណ្តាញសង្គម និងបណ្តាញតេឡេក្រាម ក៏មានការបង្ហោះនូវរូបភាពជាច្រើន ពាក់ពន្ធ័បុគ្គលមួយរូបជាមេធាវីផង បានកាត់យករូបថ្នាក់ដឹកនាំកំពូល(សម្តេចតេជោ ហ៊ុន សែន ) មកប្រើប្រាស់ជាឥទ្ធិពល ដើម្បីទាក់ទាញរកសំឡេងឆ្នោតអោយបេក្ខជនឈរឈ្មោះជាប្រធានរូបនោះផងដែរ បើទោះបីឃើញសកម្មភាពបុគ្គលនោះធ្វើផ្ទុយនឹងច្បាប់ក៏ដោយ ក៏លោកប្រធានលី ចន្ទតុលា នៅមិនទាន់មានវិធានការច្បាប់ទៅលើបុគ្គលនោះ គឺបានត្រឹមតែការបកស្រាយមកសារព័ត៌មានយើងថា “ រឿងនេះសាមុីខ្លួនបានលុបសារ និងសុំទោសជាសាធារណៈរួចហើយ“ ។

តើឯណាទៅពាក្យថា ស្ថាប័នច្បាប់ដែលប្រជាពលរដ្ឋបានអោយតម្លៃ ជាអ្នកបញ្ញវន្តចេះដឹងលើវិស័យច្បាប់តែមិនអាចអនុវត្តន៍ច្បាប់បាន ?! នេះគ្រាន់តែករណីតូចមួយដែលបានកើតមានឡើងលើស្ថាបន័ច្បាប់មួយនេះប៉ុណ្ណោះ, លោកប្រធាន លី ចន្ទតុលា ការដោះស្រាយនេះ មិនទាន់មានតម្លាភាពនៅឡើយ ? ចុះករណីធំៗផ្សេងៗទៀត តើពលរដ្ឋមានជំនឿរលើលោកយ៉ាងដូចម្តេច ?

មហាជន និងសហភាតា នឹងរង់ចាំមើលពីសកម្មភាពនិងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា អាណត្តិទី១១ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ តើមានលក្ខណៈប្រកបដោយយុត្តិធ៌ម តម្លាភាព ត្រឹមត្រូវដែរឬអត់ ក្រោមការរៀបចំផ្ទាល់ពីគណៈមេធាវីកម្ពុជាដែលលោក លី ចន្ទ័តុលា ជាប្រធានដឹកនាំ៕

×