Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ស្នើឲ្យពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ ផ្សព្វផ្សាយព័ត៌មានមិនពិតអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់

រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រសួងការងារអំពាវនាវដល់ពលករ និងពលរដ្ឋខ្មែរ សូមកុំចាញ់បោកការអូសទាញរបស់មេខ្យល់ ពាក់ព័ន្ធនឹង សេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ២៤ កញ្ញា ២០២៤។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅ ប្រទេសថៃ ឱ្យបានជ្រាបថា ថ្មីៗនេះមានការអូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេសថៃតាមទិដ្ឋាការទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្តីសម្រេច របស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងសូមបញ្ជាក់ថាការចុះឈ្មោះនេះ នឹងអនុវត្ត សម្រាប់តែពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមួយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារ គ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបងប្អូនពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងន័យអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់ របស់ប្រទេសថៃ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×