Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនា​គារ​ប៉េហ្ស៊ី ក្រោយពេលចៅក្រមចោទប្រកាន់ជាផ្លូវការពីបទ “ឆបោក”

ភ្នំពេញ ៖ ទីបំផុត លោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ”PJ” បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង បានចោទប្រកាន់ជាផ្លូវការពីបទ “ឆបោក” ។

លោក ដួង តារា ត្រូវបានតុលាការចោទប្រកាន់ហើយ។ បើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ថា តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យ ឈ្មោះ ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកកាលពីរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ សមត្ថកិច្ច​នគរបាល​ការិយាល័យសន្តិសុខ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យនាំខ្លួន​លោក​ ដួង​ ដារ៉ា​ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួរ​ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ ។

ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយសំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។

បើយោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារពី៦ ខែទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លានរៀល ។

សូមរម្លឹកកាលពីរសៀល​ថ្ងៃ​ទី​១០​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ សមត្ថ កិច្ច​នគរបាល​ការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យនាំខ្លួន​លោក​ ដួង​ តារា ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួរ​ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ ។

លោក ដួង តារា ជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនៈកិច្ចនៅចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដឺការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ។

ក្រោយពីឃាត់ខ្លួនសមត្តកិច្ចបានបញ្ជូនលោក ដួង តារា ប្រគល់ជូនស្ថាប័នអយ្យការធ្វើការសាកសួរតាមនីតិវិធី រហូតសម្រេចធ្វើការចោទ ប្រកាន់ជនសង្ស័យជាផ្លូវការ ។

សូមរម្លឹកទៀតថា តាម​ប្រភព​ច្បាស់​ការណ៍ បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​សន្តិសុខ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០២៤ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​លោក ដួង តារា ទៅកាន់​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×