Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយបែកធ្លាយវីដេអូផឹកស៉ី ក្នុងពន្ធនាគារព្រៃស សម្ដេចបវរធិបតី បានថ្លែងថា ពន្ធនាគារព្រៃស ឬម១ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ

ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គម, សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវឱ្យច្បាស់ពាក់ព័ន្ធនឹងករណីអ្នកទោសនៅ ម១ ប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ឃុំឃាំង ក្រោយមានការបែកធ្លាយវិដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ បន្តពង្រឹងការគ្រប់គ្រងលើមណ្ឌលអប់រំកែប្រែ ម១ ឱ្យបានតឹងរឹងផងដែរ ។

ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុកបែបនេះ។ ករណីនេះ ពន្ធនាគារព្រៃស នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីន ដើម្បីពង្រឹងស្ថាប័ន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើលពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់​ ជួនកាលវិដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស​ សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ»។

សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស​ ឬ ម១។

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានពន្ធនាគារ ចេញសេចក្តីបញ្ជាក់ ស្តីពី មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។

កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។ ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធី ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ ។

អគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្តីពីការធ្វើអធិការកិច្ច និងស្រាវ ជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×