Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផលដែលជាស្នាព្រហស្បតិ៍របស់សម្ដេចតានៅលើទឹកដីខេត្តកំពង់ចាមមានជាច្រើន 

ខេត្តកំពង់ចាម: ដើម្បីសំដែងនូវការដឹងគុណកត្តញ្ញូតាធម៌ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។បានរៀបចំធ្វើឡើងនៅសាលសន្និសិទសាលាខេត្ត ជាមួយនោះក៏មានការនិមន្តចូលរួមពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តគណៈមហានិកាយ, ព្រះមន្ត្រីសង្ឃខេត្តសុំពរជ័យសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានគូសបញ្ជាក់ឲ្យដឹងថា: ខណៈនេះស្ថិតក្នុងទឹកមុខស្រពត់ស្រពោន ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្របខួប១២ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ។ ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ។ សូមរំលឹកអំពីស្នារព្រះហស្ថរបស់ព្រះអង្គ កាលពីព្រះអង្គនៅគង់ព្រះជន្ម ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបថា៖ នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាង តាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង ព្រះអង្គមានមហាជោគជ័យក្នុង ការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានទាមទារឱ្យបារំាង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ ព្រះអង្គ បានឡាយព្រះហត្ថខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេស បារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ នេះលុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយ ជូនមាតុភូមិនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តម របស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទំាំងស្រុងពីសាធារណរដ្ឋបារំាំង។ ប្រជារាស្រ្ត កម្ពុជាទូទំាំង ប្រទេសសូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
ស្នាព្រះហស្ថរបស់ព្រះអង្គ នៅក្នុងឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ បានបំពេញព្រះរាជបេសកកម្ម នយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរ មកវិញពីប្រទេសថៃ ដោយតុលាការទីក្រុងឡាអេ បានសម្រេចប្រគល់មក ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ បានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយបានការទទួលគំាទ្រពីប្រជារាស្រ្តខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយឋានៈ ជាប្រមុខនៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ច ដឹកនាំដើម្បីអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គគ្រប់គ្រងដឹកនាំប្រទេសកម្ពុជា។ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិនៅឆ្នាំ១៩៥៥។ សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែប្រារព្ធនៅពិធីនេះមិនដែលអដ្ឋានម្ដងណាឡើយ។

ចំណែកលោកស្រី សុភ័ក្រ្តអភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តវិញបានឲ្យដឹងនារសៀលថ្ងៃទី១៥តុលាថា ចំពោះស្នាព្រហស្បតិ៍របស់សម្ដេចតានៅលើទឹកដីខេត្តកំពង់ចាមក្នុងនោះរួមមានដូចជា
តែអាចមើលឃើញមួយចំនួនដែរ ដូចជា ៖ – អគារសាលាខេត្តកំពង់ចាម ក៏កសាងជំនាន់លោក

  • វិទ្យាល័យព្រះសីហនុ
  • មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និង សាលាគរុកោសល្យខេត្ត ជំនាន់លោក ហៅថាសាលាភូមិន្ទបច្ចេកទេសកំពង់ចាម
  • រោងចក្រវាយនភ័ណ្ឌកំពង់ចាម
  • នឹងអាចមានច្រើនទៀត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី
×