Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនបុរសចំនួន០៥នាក់ បញ្ជូនទៅសាលា​ដំបូង ក្នុងករណីពាក់ព័ន្ធការជួញដូរមនុស្ស

បាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងមានការសម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះកាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៨និង​៤៨នាទីនៅចំណុច ក្រុមទី ២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុក​ សង្កែ ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារ​ព្រហ្មទ័ណ្ឌ ដែលមានលោកឧត្ដមសេនីយ៍ត្រី លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែន​ការងារនេះ​ លោក វរ​សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនី យ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការ ងាររដ្ឋបាល​នៅលើដងផ្លូវ និងបានឃា-ត់រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ ភ្នំ ពេញ 2AZ- 8139 ក្នុងនោះពិនិត្យឃើញមានជនជាតិចិន០១នាក់ ពេលនោះជនជាតិចិនរូបនេះក៏ បានសុំការអន្តរាគមន៍ដល់រូបគាត់ត្បិតរូបគាតកំពុងរងគ្រោះក្នុងករណី(ជួញដូរ) ដូចនេះសមត្ថកិច្ចនាំអ្នកទាំងអស់មកធ្វើការសាកសួរ នៅស្នងការដ្ឋាន​ ដែលតាមការ​សាកសួរគាត់ឆ្លេីយថា​ រូបគាត់ត្រូវគេនាំពីស្វាយរៀងទៅប៉ោយប៉ែតក្នុងទម្រង់នៃការជូញដូរ​ ដែលសុំសមត្ថកិច្ចជួយគាត់ផង។

ពេលសាកសួរដឹងថាជនជាតិចិនឈ្មោះLI JIAN ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងជនជាតិខ្មែរ ០៤ នាក់ទៀតគឺ៖១-ឈ្មោះ ហូ ថៃប្រសិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ (ជាអ្នកបើករថយន្ត )។២-ឈ្មោះ នុត និមល ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។៣-ឈ្មោះ ភឹម ច័ន្ទសីលា ភេទប្រុ ស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។៤-ឈ្មោះ ហៀង ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ។

អ្នកបើករថយន្តបានត្រូវគេជួលឱ្យដឹកជនជាតិចិនពីស្វាយរៀងទៅក្រុងប៉ោយប៉ែតហើយផ្តើមពីការសា​កសួរនេះនិងដោយបានការសម្របសម្រួលពីឯក​ឧត្តម ព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចខេត្តព្រះសី​ហនុ​ឈានទៅធ្វើការឃាត់​ខ្លួនឈ្មោះមោះ ស៊ាត គឹមហេង ភេទប្រុស អាយុ ២៥ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលតាមចម្លើយ​សារភាពបានឆ្លើយថា​ មានជនជាតិចិនមិនស្គាល់មុខ(តាមតេឡេក្រាម)ឱ្យគាត់រកជួលរថយន្តដឹកជនជាតិចិន(ជនរងគ្រោះ)រូបនេះពីខេត្តស្វាយរៀងទៅក្រុងប៉ោយប៉ែត។

នៅពេលនេះជនរងគ្រោះបានអនុញ្ញាតិឱ្យវិលទៅ​វិញ​តាមការយល់​ព្រមពីឯកឧត្តមព្រះរាជអាជ្ញា រីឯជនជាតិខ្មែរត្រូវ​សមត្ថកិច្ចរៀបចំបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមផ្លូវច្បាប់។

ដកហូតបានវត្ថុតាងរួមមាន ៖ – រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-8139

  • រថយន្ត ០១គ្រឿង ម៉ាក Lexus HS250H ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-8582 – ទូរស័ព្ទដៃ ០៩ គ្រឿង – ខ្សែអង្រឹង មួយចំនួន – ខ្នើយ ០១- កាតសារព័ត៌មាន ចំនួន ០៣ – ដបទឹក សម្រាប់ដាក់ទឹកនោម ចំនួន ០៣ ដប៕ រក្សាសិទ្ធដោយ ៖សុទ្ធលី
×