ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក(យប់៧លើក) បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៩នាក់(ស្រី១នាក់) របួសស្រាល ៤នក់(ស្រី២នាក់) មិនពាក់ពួក សុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់(យប់៤នាក់) នេះបើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រភពដដែល បានបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូ ១៤គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់១នាក់) មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់) ស្រវឹង ២លើក ប្រជែង ១លើក បត់គ្រោះថ្នាក់ ១លើក និងងុយដេក ១លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៧លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តតូច ៤លើក និងរថយន្តធំ ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះសីហនុ ១លើក ស្លាប់១នាក់(ស្រី) និងខេត្តកណ្តាល ២លើក ស្លាប់១នាក់ របួស១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល២១ គឺថ្ងៃទី១-២១ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ១៧៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨២នាក់ របួសសរុប ២៣០នាក់ របួសធ្ងន់ ១៤៩នាក់ របួសស្រាល ៨១នាក់ ៕ ដោយ៖បញ្ញាស័ក្តិ