Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ឆាបឆេះ​រោងចក្រ អ៊ី យ៉ីង ផលិតឆ័ត្រ​នៅ ខណ្ឌដង្កោ​

spot_img

​ភ្នំពេញ​៖ អគ្គីភ័យ​ឆេះ​រោងចក្រ​ផលិតឆ័ត្រ​យីហោ អ៊ី យ៉ីង​ខូចខាត​តែ​សម្ភា​រមិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ​កាលពី​វេលា ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ខាង​ពន្លត់អគ្គីភ័យ​បាន​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទាន់ពេលវេលា ក្នុង​ប្រតិបត្តិកា​រការ​នេះ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​១១​គ្រឿង និង​បាន​បាញ់​ពន្លត់​អស់​ចំនួន​៤​គ្រឿង ហើយ​អគ្គីភ័យ​ខាងលើ​បាន រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។​

​មកដល់ពេលនេះ​សមត្ថកិច្ច​បានឲ្យដឹងថា ចំពោះ​ទំហំ​នៃ​ការខូចខាត​គឺ​មិន​ទាន់​ដឹង​នៅ​ឡើង ព្រោះ​ខាង​រោងចក្រ​រងចាំ​ក្រុមហ៊ុន​ធានារ៉ាប់រង មក​វាយតម្លៃ​អំពី​ទំហំ​នៃ​ការខូចខាត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×