Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី រួមជាមួយភរិយា និងកូនស្រីទាំងពីរនាក់ ជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងក្មួយៗសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ តុលា ២០២៤សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងកូនស្រីទាំងពីរនាក់ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងក្មួយៗសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ដំណើរកម្សាន្តជូនជនចាស់ជរា នៅអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ទៅកាន់ភ្នំគូលែន តាមសំណើ ហើយដំណើរកម្សាន្តនេះនឹងធ្វើឡើងនៅក្រោយពិធីបុណ្យអុំទូក ពោលគឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ការសម្រេចផ្តល់ដំណើរកម្សាន្តជូនដូនចាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនចាស់ជរា នូវបំណងប្រាថ្នារបស់ពួកគាត់ ដែលជាផ្នែកមួយជួយសម្រាលភាពសោកសៅនៅវ័យជរារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានការលំបាក និងគ្មានលទ្ធភាពដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖ «ជូនតាមសំណូមពរ ឥឡូវដោយសារតែខែនេះភ្លៀង ខ្ញុំថាចាំក្រោយបុណ្យអុំទូក មេឃរាំងភ្លៀងទើបល្អ ប្រហែលចុងខែ១១ អីចឹងចាំរៀបចំទៅលោកយាយ អត់អីទេលោកយាយ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ការរៀបចំដំណើរកម្សាន្តដល់លោកយាយ ទៅភ្នំគូលែននេះ គឺនឹងរៀបចំរថយន្តជូនលោកយាយ ដល់លើភ្នំគូលែន តែម្តង ដើម្បីជួយសម្រាលការលំបាកលោកយាយ ឱ្យបានលេងកម្សាន្តសប្បាយនៅលើភ្នំនេះតែម្តង នៅក្រោយពិធីបុណ្យអុំទូក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×