Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្តសញ្ញាណ​ហើយ សាកសព​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ គឺ​ពិតជា​តៃកុង​ឡាន​កុងតឺន័រ​ដែល​បើក​ធ្លាក់​ទឹកទន្លេ​វ៉ៃគោ

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ក្រោយពី​មាន​ការភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ​ចោមរោម​មើល និង​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច ខណៈ​ដែរ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​រសាត់​មក​ជា​ប់​កញ្ជែត​នោះ​ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​ប្រាកដ​មែន ។​

​ការប្រទះឃើញ និង​បង្ក​មាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ក្បាល​ស្ពាន​ខាងកើត​ឈៀង​ខាងជើង ស្ថិតក្នុង​ភូមិ បាក់​រនាស់ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​

​បើ​យោង​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា សាកសព ដែល​ពលរដ្ឋ​ប្រទះឃើញ​នោះ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ពិតប្រាកដ​មែន ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ ពី​ព្រោះ​បុរស​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​ប្រាប់ថា ខ្លួន​ជា​ព្រូ​រថយន្ត​តែ​ប៉ុណ្ណោះ ។​

​នៅ​កន្លែងកើតហេតុ ក៏​មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់ថា មិនអាច​ទាក់ទង​ទៅ​តៃកុង ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាល​ពី​ម្សិលមិញ​បាន​នោះ​ដែរ ។ បន្ទាប់ពី​សមត្ថកិច្ច​យក​ទូក​អូស​សព​មក​លើ​គោក​ឆែកឆេរ​រក​មើល​ឃើញ​កាបូបដៃ ក្នុង​ហោប៉ៅ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​មាន​ឈ្មោះ ហួត កំណ​ត់ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​សន្សំកុសល​២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​លើ​សាកសព​រួចមក សមត្ថកិច្ច​អះអាង​ថា ពិតជា​តៃកុង​រថយន្ត​កុង​ទី​ន័រ ដែល​ជួប​ចរាចរណ៍​កាលពី​ម្សិលមិញ​ពិតប្រាកដ​មែន ។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ខាង​ក្រុមគ្រួសារ​ដើម្បី​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

​សូមបញ្ជាក់​ផងដែរ​ថាៈ​រថយន្ត​កុងទឺន័រ​មួយ​គ្រឿង​បាន រេ​ចង្កូត​បុក​បង្កាន់ដៃ​ស្ពាន និង​ម៉ូតូ​ក្មេង​ស្ទូចត្រី​បាន​ធ្លាក់​ចូល​ទឹកទន្លេ​វ៉ៃ​គោ តែ​សំណាងល្អ​ហើយ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ណា​ម្នាក់​នោះទេ ។​

​ករណីនេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ក្បាល​ស្ពាន​ហាយវ៉េ ប៉ែក​ខាងកើត ស្ថិតក្នុង​ភូមិ បាក់​រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត​ស្វាយរៀង ៕ ​វ៉ៃកូ​

  

spot_img
×