Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដាក់ចេញសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដាក់ចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សម្រេច៖

ប្រការ១..ដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ក្នុងគោលបំណងធានាបាននូវការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចេញ នាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀននិងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាព។ និយាមនីតិវិធី ប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តី សម្រេចនេះ។

ប្រការ២..និយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ មានវិសាលភាព អនុវត្តចំពោះការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ក្រោមច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន និងសារធាតុគីមីផ្សំពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ដទៃទៀតដែលកម្លាំងសមត្ថកិច្ច អនុវត្តច្បាប់ធ្វើការបង្ក្រាបបាន។

ប្រការ៣..ការត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ត្រូវរៀបចំនិងគ្រប់គ្រងដោយក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលជាយន្តការស្ថាប័នរួមរបស់រាជរដ្ឋាភិបាល ដូចមានកំណត់ ក្នុងនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ។

ប្រការ៤..សេចក្តីណែនាំបន្ថែមស្តីពីបែបបទនិងនីតិវិធីនៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ត្រូវកំណត់ដោយប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យ សារធាតុញៀននិងសារធាតុគីមីផ្សំ។

ប្រការ៥..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៦..អនុប្រធាន សមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×