Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ រៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា

ក្រសួងទេសចរណ៍ សូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូប អាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិន ចំនួនប្រមាណ១០០ស្តង់។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូប អាហារកម្ពុជា និងចិន។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំ ទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែច្រើនថែមទៀត។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ
ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយអំពី
ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ
សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន
ឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×