Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា និងឥណ្ឌូណេស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូណេស៊ី

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជួបសន្ទនាតាមទូរស័ព្ទ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលទើបតែងតាំងថ្មី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានរំលឹកអំពីទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម Sukarno អតីតប្រធានាធិបតីឥណ្ឌូណេស៊ី នៅឆ្នាំ១៩៥៩ ព្រមទាំងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏កក់ក្តៅ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងផ្នែកនានាដូចជា នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងវប្បធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅសាជាថ្មីជូនចំពោះ ឯកឧត្តម Sugiono ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងទន្ទឹងរង់ចាំជួបឯកឧត្តមផ្ទាល់ក្នុងពេលខាងមុខ។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×