Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ប្រកាសកម្មវិធីថ្មីៗ និងថវិកាបន្ថែមជាង៣៨លានដុល្លារដល់ប្រទេសកម្ពុជា

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់USAID បានឲ្យដឹងថា ៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤នេះ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគថ្មី និងការគាំទ្រថ្មីមួយចំនួនសម្រាប់ប្រជាជន កម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។ កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់សហរដ្ឋ អាមេរិក ក្នុងពេលដែលយើងខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និងបើកចំហ រុងរឿង និងមានសុវត្ថិភាព។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ អ្នកស្រីនាយិកា Power បានគូសបញ្ជាក់ នូវមូលនីធិថ្មីសម្រាប់កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ ជាង $29 លានដុល្លារ ពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) ។ ជំនួយនេះ នឹងជួយប្រទេសកម្ពុជា កែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយកែលម្អប្រព័ន្ធគ្រប់គ្រងក្រោយ ការប្រមូលផលនៃសណ្តែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ។ ក្រោមកម្មវិធីភាពជា ដៃគូរមកម្ពុជា-សហរដ្ឋអាមេរិក អ្នកស្រី Power ក៏បានប្រកាសអំពីកិច្ចខិតខំថ្មីៗដើម្បីអភិរក្សជីវចម្រុះដ សម្បូរបែបនៃក់បន់ទន្លេមេគង្គខាងក្រោម ដែលជាជម្រកមច្ឆជាតិជាង 1,000 ប្រភេទ ប៉ុន្តែត្រូវបាន គំរាមកំហែងកាន់តែខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារជីវចម្រុះ USAID នឹង ពង្រីកនិងពង្រឹងការងាររបស់ខ្លួនជាមួយរដ្ឋាភិបាល នឹងសហគមន៍ក្នុងស្រុកនៅកម្ពុជាអំឡុងពេល ៥ ឆ្នាំខាងមុខនេះ ដើម្បីអភិរក្សនឹងធ្វើឲ្យមានចីរភាពដ៏អស្ចារ្យភាពនៃទន្លេមេគង្គ ព្រមទាំងធ្វើការជាមួយ ប្រទេសផ្សេងទៀតនៅក់បន់ទន្លេមេកង្គខាងក្រោម។

ក្នុងជំនួបជាមួយ មន្ត្រីនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អ្នកស្រីនាយិកា Power ក៏បានប្រកាសពីជំនួយ ជាង ៦ លានដុល្លាររបស់ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការ ប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំ ទ្រដល់សង្គមស៊ីវិល លើសពីនេះ អ្នកស្រី Power បានប្រកាសនូវមូលនិធី 3 លានដុល្លារ ពីក្រសួងការងារ សហរដ្ឋអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នឹងភាពជាដៃគូរវាង និងក្នុងចំណោមជនមានពិការភាពនៅកម្ពុជា ។ មូលនិធីនេះនឹងជួយដោះស្រាយអត្រាប្រវាឡង់នៃពលកម្មកុមារ ពលកម្មដោយបង្ខំ ភាពទទួលបានការងារសមរម្យរបស់ពួកគេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×