Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱកាសការងារជាង ៣ ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំ

ភ្នំពេញ ៖ ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានឲ្យដឹងថា ឱកាសការងារជាង ៣ ម៉ឺន កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូម ក្មួយៗ និងប្អូនៗដែលជាយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ សូមទៅចូលរួមទស្សនាពិព័រណ៍ការងារដ៏ធំនេះឱ្យបានច្រើនកុះករដើម្បីស្វែងយល់ពីទីផ្សារការងាររបស់កម្ពុជាដែលកំពុងមានតម្រូវការយ៉ាងច្រើនសម្បូរបែប និង កុំភ្លេចរៀបចំ ប្រវត្តិរូបសង្ខេប(CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរៀងៗខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×