Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទមន្ត​អ្វី​ធ្វើឲ្យ​ចុងភៅ​ជប៉ុន​រូបនេះ ធ្វើ​នំ​ប្រើ​ដៃ​លូក​ចូល​ខ្ទះ​ខ្លាញ់​យ៉ាង​…​រំភើយ​! (វីដេអូ)

spot_img

​បុរស​ចុងភៅ​ម្នាក់ បាន​លូកដៃ​ចូល​ក្នុង​ខ្ទះ​ខ្លាញ់​ពុះកញ្ជ្រោល ដើម្បី​ចៀន​នំ Tempura មួយ​ហើយ​…​មួយទៀត តែ​ពុំ​បាន​ធ្វើឲ្យ​ដៃ​របស់​គាត់​មាន​បញ្ហា​អ្វី​ទេ ។​

​គាត់​គឺជា​មេ​ចុងភៅ​ផង ជា​ម្ចាស់​ហាង​នំ Tempura មាន​យីហោ Tenkin នៅ Hamamatsu ខេត្ត Shizuoka ផង ។ គាត់​ត្រូវបាន​គេ​ចាត់ទុកជា “​កំពូល​មនុស្ស​” ព្រោះ​តែង​ប្រើ​ដៃ​ដើម្បី​ជ្រលក់​នំ​ចូល​ក្នុង​ខ្ទះ​ខ្លាញ់​ដ៏​ក្តៅ -​នេះ​បើ​តាម Next Shark ផ្សាយ​ថ្ងៃ​ទី ២១ ខែ​សីហា ។​

​មេ​ចុងភៅ​ជប៉ុន​ធ្វើ​នំ Tempura ដោយ​យក​ដៃ​កាន់​នំ​ជ្រលក់​ចូលក្នុង​ខ្ទះ​ខ្លាញ់​កំពុងពុះ ។​

​ខ្សែ​វីដេអូ​ត្រូវបាន nickname Yuku 1991 បង្ហោះ​លើ Twitter នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា បង្ហាញឲ្យឃើញ​ចុងភៅ​រូបនេះ បាន​ប្រើ​ដៃ​ផ្ទាល់​ដោយ​គ្មាន​ប្រដាប់​ការពារ​ជ្រលក់​ចូលក្នុង​ខ្ទះ​ខ្លាញ់ ពេល​ធ្វើ​នំ ។​

​ចម្ងល់​របស់​អ្នកទស្សនា​ត្រូវបាន SoraNews បកស្រាយ​ថា គាត់​អាច​ធ្វើ​បែប​នេះ​បាន ព្រោះតែ​ដៃ​របស់​គាត់​លែងមាន “​អារម្មណ៍​” ហើយ ។​

​ចំណែក nickname Taiyakiudon វិញ បកស្រាយ​ថា មូលហេតុ​ដែល​ដៃ​របស់​គាត់​ពុំ​ក្តៅ​រលាក ដោយសារ​ប្រតិកម្ម Leidenfrost (​ឈ្មោះ​វេជ្ជបណ្ឌិត និង​វេទមន្ត​វិទូ​សតវត្សរ៍​ទី ១៨ Johann Gottlob Leidenfrost -​ពេល​សារធាតុ​រាវ ប្រាស្រ័យ​នឹង​ផ្ទៃ​ដែលមាន​សីតុណ្ហភាព​ខ្ពស់ជាង​ខ្លាំង​លើស​កំដៅ​ពុះ​របស់​វា ។ ពេល​នោះ​សារធាតុ​រាវ​១​ផ្នែក នឹង​ក្លាយទៅជា​ចំហាយ​បង្កើត​ទៅ​ជា​របាំង​កំដៅ ដើម្បី​កុំឲ្យ​វា​ពុះ​លឿន​ពេក ។ មានន័យ​ថា ម្សៅ Tempura ជាប់​លើ​បាតដៃ ម្រាមដៃ របស់​មេ​ចុងភៅ​នេះ គឺជា​ស្រទាប់ -​របាំង​ការពារ​កុំ​ឲ្យ​គាត់​រង​ការ​រលាក​ពេល​លូក​ចូល​ក្នុង​ខ្លាញ់​កំពុងពុះ ៕ ចន្ទ្រា​

​ចុះ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​!?​

spot_img
×