Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ថៃ​ប្តេជ្ញា​តាម​ប្រមាញ់​ជនបរទេស​២​នាក់ និង​អ្នក​ថត បន្ទាប់​បញ្ចេញ​«​កាយវិការ​រួមភេទ​»​ជាមួយ​ស្ត្រី​​ថៃ​ម្នាក់​ក្នុង​អាង​ហែល​ទឹក​បង្ក​រលក​កំហឹង (​វីដេអូ​)

spot_img

​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ មាន​ក្រុម​ចូលចិត្ត​ការសប្បាយ​រាប់រយ​នាក់ បានរួម​ក្នុង​ព្រឹត្តិការណ៍​មួយ នៅឯ​សណ្ឋាគារ​មួយ​ជាប់​ឆ្នេរសមុទ្រ​នៅក្នុង​ទីក្រុង​ភ្លើងពណ៌​ដ៏​ល្បីល្បាញ Pattaya ប្រទេស​ថៃ ។ ប៉ុន្តែ វីដេអូ​ឃ្លី​ប​នៃ​ដើរលេង​សប្បាយ​ម្នាក់ ដែល​បាន​ធ្វើជា​លក្ខណៈ​កាយវិការ​រួមភេទ​ជាមួយ​នារី​ប៊ី​គី​នី​ម្នាក់ នៅ​ចំពោះមុខ​ភ្ញៀវ​ស្រែ​អបអរ​យ៉ាង​កងរំពង បាន​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ។​

​ឃ្លី​ប​ទី​២​បានបង្ហាញ​ឲ្យ​ឃើញ​ភ្ញៀវ​ម្នាក់ទៀត​ដែល​ពាក់មួក​ហាន​ជើង​ទឹក បានបង្ហាញ​កាយវិការ​រួមភេទ​តាម​លក្ខណៈ​អូ​រ៉ា​ល់​សិច ទៅលើ​ស្រ្តី​ដដែលម្នាក់​ដែលត្រូវ​បាន​សន្មត់​ថា​ជាជន​ជាតិថៃ​ ខណៈ​បទ​ច​ម្លៀ​ង​បន្លឺ​កំដរ​ខាងក្រោយ ។ វីដេអូ​នោះ​មាន​ពាក្យ​សរសេរ​នៅលើ​នោះ​ថា «​រួមភេទ​» ។​

​មន្ត្រី​មកពី​កម្លាំង​ប៉ូលីស​ក្រុង ត្រូវបាន​ប្រគល់​វីដេអូ​នេះ ហើយ​បាន​បើក​ការស៊ើបអង្កេត​កាលពី​ម្សិលមិញ ដោយ​ចោទប្រកាន់​កម្មវិធី​សប្បាយ​នេះ​ជាការ «​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ទីក្រុង និង​បង្ក​ឲ្យ​មនុស្ស​ទស្សនា​តំបន់​នេះ​អវិជ្ជមាន​» ។​

​ពួកគេ​បាន​ទៅកាន់ A-One Royal Cruise Hotel លំដាប់ថ្លៃ​ពិភពលោក​នេះ និង​ប្តេជ្ញា​កាត់ទោស​បុរស​២​នាក់ នៅក្នុង​វីដេអូ​នេះ និង​អ្នក​ថត​ឲ្យ​ខាងតែបាន ។ ពួកគេ​នឹង​ប្រឈមមុខ​ការផាកពិន័យ ១,០០០ បាត ក្នុង​ម្នាក់ៗ ៕ ឧ​ត្ត​ម (liveleak)​

spot_img
×