Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលហេតុ​នាំឲ្យ​មាន​រឿង​ស្នេហ៍​ល្បី​រន្ទឺ​រវាង​សេដ្ឋី​ម្នាក់ ហ៊ាន​លះបង់​ទ្រព្យសម្បត្តិ រួច​រៀបការ​ជាមួយ​… កសិករ​មេម៉ាយ​ម្នាក់​!

spot_img

​​សម័យកាល​បច្ចុប្បន្ន ពិតជា​ពិបាក​ជឿថា សេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​ប្រទេស​ជឿនលឿន​មួយ បែរ​ជា​ចង់​រៀបការ​ជាមួយ​ស្ត្រី​កសិករ​ម្នាក់ គ្មាន​ទ្រព្យ ថែម​ទាំង​ជំពាក់​បំណុល វ័យ​ច្រើន​គួរសម ថែម​ទាំង​មេម៉ាយ​… ។​

​នេះ​ជា​រឿង​ពិត​របស់​សេដ្ឋី​សញ្ជាតិ​នៅ​អេស្បាញ​ដើមកំណើត​ចិន​ម្នាក់ ឈ្មោះ Yao Nashan ជាមួយ​ស្ត្រី​កសិករ​ឈ្មោះ Lijuan ។ និស្ស័យ​ស្នេហ៍​របស់​ពួកគេ​ផ្តើម​ពី​រឿង​ចៃដន្យ​មួយ​នៅ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ ២០១៣ ។ ថ្ងៃនោះ Nashan និង​មិត្តភក្តិ​ម្នាក់ កំពុង​ដើរ​ទេសចរ​នៅ​ស្រុក Vandon ខេត្ត​ហ្សី​ជៀង ជ្រុល​ម៉ោង​រថភ្លើង​ចេញ​ចោល ។ Nashan ក៏​គោះ​ទ្វារ​ផ្ទះ​មួយ ដើម្បី​សុំ​ជ្រក​បណ្តោះអាសន្ន​មួយ​យប់ ។​

​នោះ​គឺជា​ផ្ទះ​របស់​អ្នកស្រី Liu Lijuan ដែល​គ្រានោះ​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ម្នាក់ឯង ។ ស្មាន​ពុំ​ដល់​ថា ក្រោយ​ជជែក​គ្នា​លេង​អ្នក​ទាំង​២ មាន​ចំណុច​ស្រដៀង​គ្នា​ច្រើន​ណាស់ ពិសេស​ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ហើយ​កូនស្រី​ចិញ្ចឹម​តែ​ម្នាក់​គត់​ក៏​មាន​ជំងឺ​ឆ្អឹង​រ៉ាំរ៉ៃ ហើយ​អ្នកស្រី​ក៏​បាន​រត់​គ្រប់​ទីកន្លែង​ដើម្បី​រក​ពេទ្យ​ព្យាបាល -​បំណុល​ក៏​ជំពាក់​គេ​វ័ណ្ឌ​ក ប៉ុន្តែ​សំណាងល្អ​ដែល​នាង​បាន​ជាសះស្បើយ​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ទីក្រុង​វិញ ។ យ៉ាងនេះ​ក្តី​អ្នកស្រី​អង្គុយ​រ៉ាយរ៉ាប់​ពី​ជីវិត​រស់នៅ ដើម្បី​ប្រឹង​សងបំណុល ដោយ​ទឹកមុខ​ញញឹម គ្មាន​តូចចិត្ត​អ្វី​បន្តិច ។​

​ខណៈពេល​នោះ​លោក Nashan ក៏​ជា​បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់ ដោយ​ជំងឺ​មហារីក​ដែរ ។ ទោះបី​លោក​រស់​នៅលើ​គំនរ​ទ្រព្យ​ក៏ពិតមែន ប៉ុន្តែ​លោក​ពុំ​មាន​អារម្មណ៍ “​សុទិដ្ឋិនិយម​” ប្រឈមមុខ​នឹង​ជីវិត​ទាំង​ចិត្ត​រីករាយ​សោះ ។ លោក​ពិតជា​ពុំ​ដែល​ប្រទះ​នារី​ម្នាក់​អង់អាច​ក្លាហាន​ហ៊ាន​ប្រឈមមុខ​នឹង​ការលំបាក និង​ពុំ​ថ្ងូរ​អ្វី​សូម្បី​បន្តិច​បែប​នេះ​ឡើយ ។​

​លោក​បាន​អញ្ជើញ​នាង Liu Lijuan ឲ្យទៅ​លេង​នៅអេ​ស្ប៉ាញ ហើយ​សន្យា​នឹង​ជួយ​នាង​សងបំណុល​គេ ។ ប៉ុន្តែ Lijuan បាន​បដិសេធ​ព្រមទាំង​សន្យា​ជាមួយ​លោក​ថា​នាង​ប្រឹង​ធ្វើ​ការ ដើម្បី​សងបំណុល​គេ ។​

​វិលត្រឡប់​មក​អេស្បាញ​វិញ Nashan តែង​នឹក​ដល់​អ្នកស្រី Lijuan ។ គាត់​នឹកគិត​ថា Lijuan គឺជា​មនុស្ស​ដែល​លោក​ស្វែងរក​ដើម្បី​កំដរ​ជីវិត​ពេល​ចាស់ជរា ។ ចុង​ក្រោយ​លោក​សម្រេចចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ និង​ការងារ​រក​ស៊ីឲ្យកូន ៣​នាក់ គ្រប់គ្រង​ហើយ​លោក​វិលត្រឡប់​មក​ប្រទេស​ចិន​វិញ ។​

​លោក​បាន​ក្លាយ​ជា​មេ​ចុងភៅ​ធ្វើ​ការ​ក្នុង​ហាង​របស់​អ្នកស្រី Lijuan នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ២០១៤ ។ ដោយ​ចេះ​ធ្វើ​ប៊ី​សស្តេ​ក​យ៉ាង​ស្ទាត់​ជំនាញ តាម​បែប​អឺរ៉ុប ធ្វើឲ្យ​ការងារ​រកស៊ី​របស់​ហាង​អ្នកស្រី Lijuan ដាច់​យ៉ាង​ខ្លាំង ។​

​រហូតទល់​ខែ​តុលា ឆ្នាំ ២០១៥ លោក Nashan បាន​សុំ​នាង Lijuan រៀបការ ។ ដំបូង​អ្នកស្រី​អល់អែក ព្រោះ​ខ្លាច​ខ្លួន​ក្លាយជា “​បញ្ហា​” ធ្វើឲ្យ​គ្រួសារ​លោក Nashan បែកបាក់ ពិសេស​រឿង​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​លោក Nashan ប្រាប់​ថា​គាត់​បាន​រៀបចំ​រឿង​នេះ​ដាច់ស្រេច​ហើយ ។​

​ដំបូង​កូនៗ​របស់លោក Nashan នៅ “​ប្រឆាំង​” ចំពោះ​ការ​ដែល​ឪពុក​ខ្លួន​បោះបង់​អ្វីៗ​ទាំងអស់ មក​រស់នៅ​ចិន ប៉ុន្តែ​ក្រោយមក​ដោយ​ឃើញ​ស្នាមញញឹម​ប្រកប​ដោយ​សុភមង្គល​លើ​ផ្ទៃមុខ​ឪពុក ពួក​គេ​ងាក​មក​គាំទ្រ​វិញ ។​

​ចុង​ក្រោយ​អា​ពិហ៍​ពិពាហ៍​របស់​អ្នក​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​នៅ​ពិធីបុណ្យ​ណូអែល​ឆ្នាំ ២០១៥ -​ពួកគេ​ក្លាយ​ជា​ប្តី​ប្រពន្ធដូច​ក្តី​ស្រមៃ ។ ជឿ​ទេ​ថា រឿងនិទាន​ពុំមែន​តែងតែ​ប្រឌិត​ទេ ពេល​ខ្លះ​វា​កើតឡើង​ពី​រឿង​ពិត​ដូច​ស្នេហា​ខាងលើ​អីចឹង ៕ ចន្ទ្រា​

spot_img
×