Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទថ្មី!!! របស់ កេសរ «បណ្តាសា» ស្តាប់ភ្លាមស្រក់ទឹកភ្នែកភ្លាម ចំពោះស្រ្តីភាគច្រើនធ្លាប់ឆ្លងកាត់រឿងនេះ

ហេតុអ្វីស្រីអីធ្វើចរិកដូចប្រុសអញ្ចឹង!! ស្លៀកពាក់បែបនេះ មនុស្សប្រុសលូកប៉ះអញ្ចឹងសមហើយ!!! ធាត់អញ្ចឹង តែងខ្លួនមិនមើលប្រាណ!! ប្តីវាយវាសមហើយ ចរិកមិនសមជាប្រពន្ធ!!! ធ្វើម៉េចប្រពៃណីមនុស្សស្រីត្រូវអញ្ចឹង!! ពាក្យពេចន៍រទាំងអស់នេះ បានធ្វើអោយ ស្រ្តីដែលជាជនរងគ្រោះដែរ មិនទទួលបានយុត្តិធម៌ពីការធ្វើបាបនោះ​ទេ ប៉ុន្តែបែជាត្រូវមនុស្សជុំវិញសើចចំអក។ តើនេះជាបណ្តាសាស្រ្តីឬ?

បទ «បណ្តាសា» ដែលជាស្នាដៃ និពន្ធថ្មី និង ច្រៀងចេញពីបេះដូងរបស់កេសរ បានសរសេរឡើង ដើម្បីអោយ ស្រ្តីទាំងអស់រឹងមាំឈប់បន្ទោសខ្លួនឯង ហ៊ានក្រោកឈរសម្រាប់ខ្លួនឯង តតាំងនឹងមនុស្សដែលសើចចំអក យកជនរងគ្រោះជាមនុស្សលេងសើច។

កេសរបានប្រាប់ពីអារម្មណ៍របស់ខ្លួនលើបទចម្រៀងថ្មីមួយបទនេះថា « តើត្រូវកើតជាមនុស្សស្រីត្រូវតែទ្រាំនៅពេល គេជិះជាន់ឬយ៉ាងណា? ហើយនេះជាវាសនារបស់យើងជាមនុស្សស្រីដែលជារឿងធម្មតាអោយគេជិះជាន់បែបនេះ? ដូច្នេះខ្ញុំគិតថាជនរងគ្រោះជាច្រើនព្រមទទួលយករឿងរ៉ាវទាំងនេះ ទាំងគ្មានសិទ្ធ និង កម្លាំងតតាំង។ ដូច្នេះខ្ញុំចង់អោយ បទចម្រៀងមួយបទនេះរបស់ខ្ញុំក្លាយជាបទតំណាងមួយសំរាប់មនុស្សស្រី អោយហ៊ានក្រោកឈរ តតាំងនូវសំណើច សង្គម ដែលជាបណ្តាសារបស់មនុស្សស្រី។

កេសរក៏បានសង្កត់ធ្ងន់ថា គ្រប់ពេលដែលមនុស្សស្រីមានបញ្ហា ត្រូវចាំថាគាត់មិននៅតែឯងនោះទេ។ តាមរយ:បទនេះ ជាសញ្ញាបញ្ចាក់ថាមនុស្សស្រីជាច្រើនគឺឆ្លងកាត់ដូចនាក់ នៅជាមួយនាក់ផ្តល់កម្លាំងចិត្តនាក់ និងដើរចេញពីបណ្តាសា ទាំងនេះ។

សម្រាប់វីដេអូបទចម្រៀងនេះក៏ផលិតយ៉ាងពិសេសផងដែរ ដោយបានអញ្ចើញស្រ្តីក្នុងវិស័យផ្សេងៗគ្នា ដោយប្រើជំនាញរបស់ខ្លួន បញ្ចេញមតិ ក្រោកឈរតតាំង និងបណ្តាសា ហើយការហ៊ាននិយាយនេះគឺជាការបង្ហាញពី ភាពខ្លាំងក្លារបស់មនុស្សស្រី និង លើកកំពស់ថាមពលស្រ្តី។ ចំនុចពិសេសនោះគឺ​ ការបណ្តែតបណ្តោយអោយ សកម្មភាពអវិវជ្ជមានបែបនេះកើតឡើងមាននៅលើស្រ្តី វាក្លាយទៅជាទម្លាប់អាក្រក់ដែលមនុស្សគិតថាធម្មតា ប៉ុន្តែ វាជាបណ្តាសា ពិតៗនៅក្នុងជិវិតស្រី្ត។

សូមបញ្ចាក់ថា នេះមិនមែនជាបទចម្រៀងដំបូងនោះទេ ដែលកេសរ បានសរសេរ និង ផលិតបទចម្រៀងទាក់ទង ទៅនឹងសិទ្ធរបស់ស្រ្តី និង ហ៊ានលើកឡើងពីបញ្ហាស្រ្តីយកមកនិយាយនៅក្នុងអត្ថន័យចម្រៀងរបស់នាង។ កន្លងមក តារាចម្រៀងស្រី រូបនេះ ក៏បានសរសេរចម្រៀងដែលនិយាយពីជីវិតពុះពាររបស់មនុស្សស្រីដូចជាបទ ស្រ្តី, លាមួយសែនមួលានដង ជាដើម។ សម្រាប់គម្រោងនាថ្ងៃអនាគត កេសរ ក៏បេ្តជ្ញានៅក្នុងចិត្តថា នឹងយកជំនាញសិល្ប: របស់ខ្លួនដើម្បីលើកកម្ពស់ និង លើកតម្លៃដល់ស្រ្តីហ៊ានទម្លុះរណាំងសង្គម ដើម្បី ហ៊ាននិយាយពីបញ្ហារបស់ខ្លួនឯង។

តស់!ស្តាប់បទចម្រៀងថ្មីរបស់កេសរ….

×