កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នៅរំលងអាធ្រាត្រម៉ោង ០១:១៥នាទីយប់ ថៃ្ងទី២៦ តុលា ២០២៤ មានករណីចោរចូលលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ម៉ូតូខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ បានរងរបួសព្រោះតែការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលលោកចោរបានចូលលួចពាក់កណ្ដាលយប់ ( ចោរដែលចូលលួចគឺជាកូនបង្កើត និងបានកាប់ឪពុករបស់ខ្លួនមួយកាំបិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើម ) នៅពេលដែលឪពុកឮសម្លេងគាស់ទ្វានិងអូសយកម៉ូតូចេញពីកន្លែងទុក ការភ្ញាក់ដឹងខ្លួនស្របពេលបក្ខពួកកូន បានកំពុងតែចាត់វិធានការលួចម៉ូតូ។
យោងតាមចម្លើយសារភាពឈ្មោះ តោ ភក្រ្តា បានបញ្ជាក់ថា ខ្លួននិងបក្សពួក ២នាក់ទៀតបានចូលមកលួចយកម៉ូតូរបស់ឪពុកខ្លួនប្រាកដមែនដោយបក្ខពួកជាអ្នកធ្វើសកម្មភាព រីឯឪពុករបស់ខ្លួនបានភ្ញាក់ដឹងខ្លួនទាន់ និងបានមកទាញចាប់ម៉ូតូពេលនោះដើម្បីកុំឲ្យខូចផែនការខ្លួនបានទាញកាំបិតកាចែតកាប់វាយប្រហារទៅលើឪពុកតែម្ដង រួចបក្ខពួកបានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុ ។
បក្សពួកទាំងពីនាក់មានឈ្មោះ សុិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន) និងឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីសហការស្រាវជ្រាវ ឃាត់អ្នកពាក់ព័ន្ធ និងបានចំណាត់ការនីតិវិធីកសាងសំណុំរឿងបញ្ជូនបន្ដការិយាល័យខេត្ត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី