Monday, October 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តចំនួន៣គ្រឿងបុកគ្នាបណ្ដាលឲ្យជនជាតិចិនពីរនាក់ស្លាប់

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿង បុកគ្នាពេញទំហឹង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិពោធិ៍មៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៤ និង៤០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹង ថា មានរថយន្តបង្កមួយគ្រឿងម៉ាកហ្វតរ៉ាត់ទ័រពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាNQPKARIN បើកបរដោយជនជាតិចិន និងអ្នករួមដំណើរបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AS-4195 បើកបរក្នុងទិសដៅស្របគ្នា ឡើងវ៉ាជែងបណ្ដាឲ្យទៅបុក និងរថយន្តក្រុងក្រុមហ៊ុនដានដានកម្ពុជា-វៀតណាម ដឹកអ្នកដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើតឆ្ពោះទៅក្រុងបាវិតបុកចំពេញពីមុខ ពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរអង្គុយខាងមុខស្លាប់ចំនួនពីរនាក់នៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើរអង្គុយខាងក្រោយ ២នាក់រងរបួសស្រាល។

ចំណែករថយន្តហាយឡែនឌ័រវិញ ក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្កម៉ាកហ្វតរ៉ាត់ទ័របណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។

បច្ចុប្បន្នរថយន្តទាំងបីគ្រឿងត្រូវបានកម្លាំងជំនាញនៃការិយាចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចុះទៅពិនិត្យ និងធ្វើការវាស់វែង រឺឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យ និងប្រគល់ជូនសាច់ញាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×