Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ និង​ភ្ជង់​កាំភ្លើង​គំរាម​សម្លាប់​

spot_img

​កំពង់ចាម​៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ និង​ប្រើប្រាស់​កាំភ្លើង​ខ្លី​គំរាម​សម្លាប់​ជនរងគ្រោះ​ម្នាក់ ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ចាម ត្រូវ​ឃាត់ខ្លួន នៅ​បញ្ជាកាដ្ឋាន​កងរាជអាវុធហត្ថ​ខេ​ត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ពី​ឈ្មោះ ហួត ហ្វុង​ហ្វុង ភេទ​ស្រី អាយុ​២៥ ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧៥T ផ្លូវ​ជា​សុផារ៉ា សង្កាត់​ភ្នំពេញ​ថ្មី ក្រុងភ្នំពេញ បាន​ប្តឹង​ឈ្មោះ ព្រុំ នាង ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះ​៥៦E ផ្លូវ​៥៨៨ សង្កាត់ ទឹកល្អក់​២ ខណ្ឌ​ទួលគោក ក្រុងភ្នំពេញ ដែល​បាន​យក​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក មក​ភ្ជង់​គំរាម​សម្លាប់ខ្លួន នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ផ្ទះ​ម្តាយ​របស់​ខ្លួន ក្នុងខណៈ​ពេល​ដែល​ខ្លួន​មកលេង​ផ្ទះ​ម្តាយ ឈ្មោះ ស៊ា​ង ពៅ នៅ​ភូមិ​ចំណោម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រុំ នាង​ហៅ ព្រុំ តារា​ណុ​ច នៅ​ចំណុច ហាង​កាហ្វេ​ស្ថិតនៅ ភូមិ​ប្រសើ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម និង​ដកហូត​យក​បាន​អាវុធខ្លី​ប្រើ​ហ្គាស ១​ដើម ដែល​នៅ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ និង​បាន​ឆែកឆេរ រកឃើញ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដែល​មាន​ពាក់​សក្តិ​ថ្នាក់​វរសេនីយ៍ឯក ជា​របស់ ជនសង្ស័យ ដែល​បាន​កាន់កាប់​រក្សាទុក ប្រើប្រាស់​បន្លំ ជា​នាយទាហាន​កង​រាជ​អាវ​ធ​ហត្ថ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កំពុង​ឃាត់ខ្លួន នៅ​បញ្ជាកាដ្ឋាន​កងរាជអាវុធហត្ថ​ខេ​ត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×