Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នាដៃក្រុមជ័យលាភីលេខ១ក្រោមបទបង្ហាញគម្រោង «The Mekong Park» ទទួលបានការកោតសរសើរពីគណៈកម្មការវាយតម្លៃមិនដាច់ពីមាត់ ក្នុងកម្មវិធី «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន»

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញក្រុមជ័យលាភីឆ្នើមលេខ១ ដែលទទួលបានពាន ១ និងថវិកាចំនួន ១០,០០០,០០០រៀល បានទៅលើក្រុមទី១២ ដែលមានប្រធានក្រុមឈ្មោះ ឈឹម សុខពិសិទ្ធិ និងសមាជិកក្រុមឈ្មោះ ប្រុស សុខឃា និង ហ៊ាង ហ៊ុនថឺយ ក្រោមប្រធានបទ «The Mekong Park»។

គម្រោង «The Mekong Park» ផ្តោតសំខាន់ទៅលើការរស់នៅដោយផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយធ្វើការបង្កើតជាឧស្យានពហុមុខងារ, ពហុវ័យ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាសម្រាប់អ្នករស់នៅក្នុង បុរី មេគង្គ លែន និងសាធារណជនខាងក្រៅមកកំសាន្តលេងផងដែរ។

អ្វីដែលធ្វើឱ្យគណៈកម្មការសរសើរមិនដាច់ពីមាត់គឺត្រង់ចំណុចការចេះគិតគូរបានយ៉ាងដិតដល់ពីក្រុមជ័យលាភីក្នុងការប្រើប្រាស់សួនសម្រាប់មនុស្សគ្រប់គ្នាដែលមកកំសាន្តដោយមាន ៦ចំណុចសំខាន់ៗដូចជា ការកំសាន្ត កីឡា ការលំហែជួបជុំ shopping និង playground ដែល concept design បានដកស្រង់ពីរូបរាងសត្វខ្យង ដែលជាសត្វមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយធម្មជាតិ។ លើសពីនេះទៅទៀតចំណុចសំខាន់ៗនៃគោលគំនិតនៃការឌីហ្សាញដូចជា ទឹក ធម្មជាតិ និងទីធ្លាសម្រាប់ធ្វើសកម្មភាព ត្រូវបានបែងចែកតាមហ្សូនសំខាន់ៗរួមមាន៖ តំបន់ទឹក តំបន់អគារ តំបន់វាលស្មៅ តំបន់ធ្វើកម្មវិធីនិងអាជីវកម្ម និងតំបន់សម្រាក់កំសាន្ត​ ដោយគិតគូរពីទិសដៅព្រះទិត្យ ខ្យល់ និងសម្លេង ហើយកន្លែងចំណតម៉ូតូរថយន្តក៏បានធ្វើឡើងឱ្យមានភាពងាយស្រួលដល់អ្នកមកកំសាន្ត។

លោក អ៊ុនផេង ពុធវិសាល ប្រធានសមាគមស្ថាបត្យករនៃកម្ពុជា ដែលជាគណៈកម្មការមួយរូបផងនោះ បានថ្លែងពីការពេញចិត្តជាខ្លាំងជាមួយគម្រោង «The Mekong Park» ហើយលោកគិតថាគម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏ល្អមួយសម្រាប់ បុរី មេគង្គ លែន ព្រោះគម្រោងមានលក្ខណៈពេញលេញជាឧទ្យានដោយមានភាពបៃតងផ្តល់អុកស៊ីសែនយ៉ាងល្អសម្រាប់ផ្លូវដង្ហើម ហើយការរៀបចំរចនាសម្ព័ន្ធនៃការប្រើប្រាស់ និងការកំណត់ទីតាំងនៃកន្លែងនីមួយៗគឺធ្វើបានត្រឹមត្រូវ អាចប្រើប្រាស់ចាប់ពីព្រឹកព្រលឹមរហូតដល់ពេលរាត្រី។

ក្នុងនោះផងដែរ ក្រុមជ័យលាភីបានបញ្ចេញពីចំណាប់អារម្មណ៍របស់ពួកគាត់ថា៖ «ខ្ញុំពិតជាសប្បាយរីករាយដែលមានកម្មវិធីនេះកើតឡើងដែលធ្វើឱ្យពួកខ្ញុំបានបញ្ចេញស្នាដៃរបស់ពួកខ្ញុំជាសាធារណៈ។ ការប្រកួតប្រជែងមួយនេះគឺពិតជាពិបាកពីមួយវគ្គទៅមួយវគ្គរហូតមកដល់វគ្គផ្តាច់ព្រ័ត្រនេះ តែពួកខ្ញុំក៏បានរៀនច្រើន និងស្វែងរកអ្វីថ្មីៗពេលកំពុងសិក្សារៀបចំគម្រោង «The Mekong Park» នេះ។ ខ្ញុំសង្ឃឹមថាកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មបែបនេះនឹងមានការរៀបចំជាបន្តបន្ទាប់ទៀតដើម្បីលើកស្ទួយវិស័យស្ថាបត្យកម្មនៅកម្ពុជា»។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានរៀបចំឡើងដោយមានការសហការពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC), គណៈស្ថាបត្យករនៃកម្ពុជា (BAC), សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), សមាគមស្ថាបត្យករនៃកម្ពុជា (AAC), សមាគមស្ថាបត្យករអង្គរ (AAA) និង បុរី មេគង្គ លែន ហើយត្រូវបានឧបត្ថម្ភទាំងស្រុងដោយ បុរី មេគង្គ លែន។

×