Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ ៥​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺលើសឈាម​

​ជំងឺលើសឈាម ឬ​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា ការកើនឡើង​នៃ​សំពាធ​ឈាម​លើសពី កំរិត​ធម្មតា (​ដឹង​បាន​តាមរយះ​ម៉ាស៊ីន​វាស់​សំពាធ​ឈាម​) ដែល​វា​អាច​ផ្តល់​ផល​ប៉ះពាល់​ទៅ​លើសសៃ​ឈាម​នៃ​សរីរាង្គ​ផ្សេងៗ ជាពិសេស​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល​។ ជំងឺលើសឈាម ត្រូវបាន​ទទួល ស្គាល់​ថា​ជា​ឃាតករ​សំងាត់ ដែល​អាច​សំលាប់​យើង​បាន​គ្រប់ពេលវេលា​។​

** រោគសញ្ញា​៖
​ជាទូទៅ មនុស្ស​ភាគច្រើន​ដែល​កើត ជំងឺលើសឈាម​មិនមាន​ស្តែង​ចេញ​ជា​រោគសញ្ញា​ផ្សេងៗ​ទេ បើទោះបីជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដល់ កំរិត​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៍ដោយ​។ ការ​ដែល​មិនមែន​រោគសញ្ញា​នេះ ទើប​ធ្វើអោយ​គេ ហៅ​ជំងឺលើសឈាម​ថា ឃាតករ​សំងាត់​។ ក៏ប៉ុន្តែ មាន​អ្នក​ជំងឺលើសឈាម​មួយចំនួន​តូច​អាច​មាន​រោគសញ្ញា​ដូចជា​៖
– ឈឺក្បាល​
– រោយ​កញ្ជឹងក​
– វិលមុខ​
– ស្រវាំងភ្នែក​
– ឈាម​ច្រមុះ ជាដើម​។​

​ខាងក្រោម​នេះ​ជា​អាហារ ៥​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​៖

១. ម្សៅ​ផលិត​ពី​គ្រាប់​ធញ្ញជាតិ​
២. ផ្លែ​ចេក​
៣. ដំឡូង​បារាំង​
៤. សូកូឡា​ខ្មៅ​
៥. ផ្លែ​បឺរី​៕ សុភ័ក្ត្រ

​ប្រភព​៖ foodprevent & Calamette​

×