Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! កូនប្រុស​តូចត្រូវ «​ទំ​» លើ​ម៉ូតូ​តែម្នាក់ឯង​ចម្ងាយ​ជាង​១០០​ម៉ែត្រ ខណៈ​ឪពុកម្តាយ​ត្រូវ​ធ្លាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ (​វីដេអូ​)

spot_img

​​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​រន្ធត់ និង​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​មួយ ដែល​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ ជិះ​បុក​គ្នា​ពីក្រោយ នៅក្នុង​ទីក្រុង Bengaluru ប្រទេស​ឥណ្ឌា ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​សាហាវ​នេះ បង្កឡើង​ដោយ​គ្រួសារ​មួយ​ដែលមាន​គ្នា ៣ នាក់​បាន ជិះ​ម៉ូតូ​ជាមួយគ្នា ដែល​ក្នុងនោះ​រួមមាន​៖ បុរស​ជា​ឪពុក​, ស្ត្រី​ជា​ម្ដាយ និង​ក្មេង​តូច​ម្នាក់​ជា​កូន​មាន​អាយុ​ប្រហែលជា ២ ទៅ ៣ ឆ្នាំ ប៉ុណ្ណោះ ។​

​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​រថយន្ត​អ្នកដំណើរ​១​គ្រឿង បានបង្ហាញ​ក្នុងខណៈពេល​កំពុង​​ជិះ​យ៉ាង​លឿន ម៉ូតូ​របស់​គ្រួសារនោះ​ក៏បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុង​ឈប់​​​នៅខាងមុខ​អែប​នឹង​ទ្រូ​វ​ផ្លូវ​យ៉ាង​សាហាវ​តែម្តង ដោយ​សារ​តែ​​បាំងរថយន្ត​​ខាង​មុខ​​មើល​​ពុំឃើញ ។ បន្ទាប់បុក​ ​ឪពុកម្ដាយ​របស់​ក្មេង​តូច​នោះ​ត្រូវ​ធ្លាក់​ពី​ម៉ូតូ ប៉ុន្តែ​រឿង​ដ៏​ចម្លែក​បំផុត​នោះ គឺ​ម៉ូតូ​ពុំបាន​ដួល​នោះទេ ហើយ​វា​បន្ត​ចលនា​ទៅមុខ​ជាង ១០០ ម៉ែត្រ​ទៀត ដោយ​នាំយកទៅ​ជាមួយ​កូនប្រុស​តូច​របស់​ពួកគេ​ទៅជា​មួយ​ផងដែរ ។

​នេះ​ចាត់ទុកថា​ជា​សំណាង​បំផុត​ហើយ ដែល​ម៉ូតូ​នោះ​មិនបាន​ទៅបុក ឬ ចូលទៅ​ក្រោម​រថយន្ត​គេ ដោយ​វា​បន្ត​ទៅមុខ និង​រេ​ធ្លាក់​ចិញ្ចើមផ្លូវ​ប្រាស​ដួល​ផ្ទប់​នឹង​ព្រៃ​ក្បែរនោះ និង​ពុំ​បណ្តាល​ឲ្យ​ក្មេងប្រុស​ជួប​គ្រោះថ្នាក់​នោះទេ ។ ក្រោយ​កើតហេតុ​នោះគេ​ឃើញ​មាន​មនុស្ស​ជាច្រើន ត្រូវបាន​ឃើញ​នាំ​គ្នា​​ប្រញាប់ប្រញាល់​ទៅ​លើក​ក្មេងប្រុស​នោះ​ផងដែរ ។​

​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់ ដែល​ពាក់​ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ដោយ​ពួកគេ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​មនុស្ស​មួយ​ជាច្រើន​បាន​ស្តីបន្ទោស​ទៅលើ​បុរស​​ដែល​បាន​​ឈប់​ម៉ូតូ​នៅ​ជាប់​ទ្រូង​​ផ្លូវ​ជា​​​អ្នកបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង ​ខណៈ​មួយ​ចំនួន​ទៀត​ ក៏​បាន​ស្តី​បន្ទោស​​បុរស​ជា​ឪពុក​ក្មេង​នេះ​ ចូល​រួម​បង្ក​ផង​ដែរ ព្រោះថា​គាត់​បាន​បើកបរ​លឿន​មិន​ប្រុងប្រយ័ត្ន និង​សូម្បី​​ផ្តល់​ការណែ​នាំ​​ពាក់មួក​សុវត្ថិភាព​ទាំង​៣​នាក់​ទៀតផង ៕ ឧ​ត្ត​ម​

spot_img
×