Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមណ្ឌលគិរី !! ត្រៀមខ្លួនជួបគ្នា បុណ្យភូមិមានជើង នឹងធ្វើដំណើរទៅដល់ថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកានេះហើយ!

ឆ្នាំនេះអ្នកគាំទ្របុណ្យភូមិមានជើង នឹងទទួលបានបទពិសោធន៍ដើរព្រៃ មើលដំរី ត្រជាក់ភ្នែកជាមួយទេសភាពខៀវស្រងាត់ មានទឹកជ្រោះ និង អាកាសធាតុត្រជាក់ ព្រមទាំងបានស្គាល់ពី​ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ហើយ អ្នកមណ្ឌលគិរី !! ត្រៀមខ្លួនជួបគ្នា មហោស្រពសិល្ប:បុណ្យភូមិមានជើង នឹងធ្វើដំណើរទៅដល់ថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកានេះហើយ! ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពកុមារ និងយុវជន​ គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង”

សកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតនៃមហោស្រពសិល្បៈ បុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់ពីមូលហេតុ ដែលជ្រើសរើសយកខេត្តមណ្ឌលគិរី ជាទឹកដីនៃការរៀបចំពិធីថា «ខេត្តមណ្ឌលគីរី ជាខេត្តមួួយធំជាងគេក្នុង ប្រទេសកម្ពុជាហើយពោរពេញទៅដោយកំណប់នៃធម្មជាតិ វប្បធម៍ សត្វព្រៃ ជាពិសេសសត្វដំរី និង ជនជាតិដើមភាគតិច ។ ប្រពៃណី សិល្បៈ វប្បធម៌នៃជនជាតិដើមភាគតិច គួរតែបានផ្សព្វផ្សាយអោយបានទូលាយ​ ដោយហេតុថាពួកយើងជ្រកក្រោមផ្ទៃមេឃតែមួួយ ចែករំលែកជាតិសាសន៍តែមួយ ហើយសិល្ប:នោះប្រកបដោយរឿងរ៉ាវពីការរស់នៅនៃប្រជាជនតំបន់ភូមិភាគឦសាន នៃប្រទេសកម្ពុជា»។

រិទ្ធីលំអរ ពេជ្រ សហស្ថាបនិកបុណ្យភូមិ បានប្រាប់បន្ថែមថា៖ ក្រៅពីការផ្សព្ធផ្សាយ ពីវប្បធម៌ ប្រពៃណី សិល្ប: អ្នករៀបចំចង់អោយមហាជនបានឃើញ ស្គាល់ និង ចូលរួមអភិរក្សនូវសត្វដំរីនៅក្នុងខេត្តមណ្ឌលគិរី «សត្វដំរីដែលពួនសម្ងំរស់នៅក្នុងជ្រលងភ្នំ ក៏ត្រូវការយកចិត្តទុកដាក់ពីមហាជន ព្រោះយើងមិនចង់អោយសត្វដ៏ពិេសសមួយនេះនៅសល់តែ ឈ្មោះចារក្នុងក្រដាសនោះទេ»។

សូមបញ្ចាក់ថានេះជាឆ្នាំទីពីរហើយ នៃការរៀបចំមហោស្រពសិល្បៈបុណ្យភូមិមានជើងនេះឡើង ដោយឆ្នាំទីមួយធ្វើឡើង នៅខេត្តក្រចេះ ដោយ រយៈពេលបីថ្ងៃ នៃពិធីបុណ្យភូមិមានជើងនៅទីរួមខេត្តក្រចេះ បានទាក់ទាញអ្នកចូល ទស្សនាប្រមាណជាង ៤ម៉ឺននាក់។ ក្នុងនោះក៏មានភ្ញៀវទេសចរដែលអញ្ជើញមកពីបណ្តាខេត្តក្រុងនានាមានចំនួន ១.១៤២០ នាក់ និងមានភ្ញៀវបរទេស១០៩នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។

មហោស្រពសិល្បៈបុណ្យភូមិ មានជើង រៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ដំរី» ប្រមាណជាង ១០០នាក់។ កម្មវិធីនឹងរៀបចំចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកាខាងមុខនេះ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើម្បីកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រជាជន ខេត្តមណ្ឌលគិរី។

×