Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​ប្រដាប់អាវុធ​ប្លន់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា​

(​ភ្នំពេញ​) ៖ ក្រុមចោរ មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​២​ដើម បាន​ចូល​ប្លន់​ធានា​គារ RHB Indochina Bank (​អ អេច ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៣​សីហា​នេះ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ បាន​អះអាង​ថា ក្រុមចោរ​បានធ្វើ​សកម្មភាព​ប្លន់​យក​លុយ​អស់​ជាច្រើន​ផងដែរ ហើយ​គេចខ្លួន​បាត់​។​

​ករណី ប្លន់​លុយ​នៅក្នុង​ធនាគារ​ទាំង​កណ្ដាល​ថ្ងៃ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ភ្លាមៗ ឡោម​ព័ទ្ធ និង​ចាប់បាន​ម្នាក់ ក្នុង​ចំណោម​ជនល្មើស​៥​នាក់​។​

​នេះ​ករណី​ទី​១​ហើយ​ដែល​ក្នុង​រាជធានី​ភ្នំពេញ មាន​ចោរ​មក​ប្លន់​ធនាគារ ស្របពេល​ដែល​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ក្រុម​ជនជាតិ​ចិន បាន​ចេញ​ធ្វើ​សកម្មភាព​ប្លន់ និង​ឆក់ នៅតាម​បណ្តា​រាជធានី ខេត្ត​មួយចំនួន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×